ខេត្តតាកែវ ៖ លោកកង អាណាន់ ចៅហ្វាយក្រុងដូនកែវបានអោយកូនចៅវាស់ម៉ែត្រយកលុយពីពលរដ្ឋ លក់ដូរតាមចិញ្ជើមផ្លូវបឹងតាកែវ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ល្បីពេញស្រុករួចមក។ តែក្រោយពេលបុណ្យឆ្លងឆ្នាំរួច លោកបានដឹកនាំកំលាំងចុះរើសសំរាមដែលពលរដ្ឋបន្សល់ទុក។
បើមើលតាមរូបភាពរបស់លោកកង អាណាន់ ដូចជាប្រឹងប្រែងខ្លាំងណាស់ សូម្បីតែសំរាមនៅក្នុងទឹកក៏កំលាំងរបស់លោកប្រើសុទ្ធតែទូកស្មាច់ ចុះទៅប្រមូលថែមទៀត ដូច្នេះលុយដែលប្រមូលពីពលរដ្ឋបានក្រាស់ក្រែលនោះ គឺដោះដូរជាមួយនិងកំលាំងញើសឈាមលោកចៅហ្វាយក្រុង ដើរប្រមូលសំរាមល្មម។
គួរំលឹកថា៖ ប្រជាពលរដ្ឋដែលនាំគ្នាមកលក់ដូរតាមចិញ្ចើមផ្លូវមាត់ទន្លេបឹងតាកែវ ត្រូវបានក្រុមកូនចៅរបស់ចៅហ្វាយក្រុងដូនកែវ ដើរវាស់ក្នុង១ម៉ែត្រ២០០០០រៀល។ ពលរដ្ឋបានបន្តទៀតថា ក្រោយការវាស់វែងអោយពួកគាត់តាមកន្លែងរួច ក្រុមអាជ្ញាធរតម្រូវអោយពួកគាត់បង់លុយភ្លាមៗដោយក្នុងម្នាក់ៗចាប់២០០០០០រៀលឡើងទៅតាមជើងម៉ែត្រជាក់ស្ដែង។
ក្រុមពលរដ្ឋបានអោយដឹងទៀតថា ការលក់ដូរនៅតាមមាត់ទន្លេ នាឱកាសឆ្លងឆ្នាំខាងមុខនេះច្រើនណាស់ដូច្នេះលុយដែលចៅហ្វាយក្រុងទទួលបានមិនក្រោមម៉ឺនដុល្លានោះទេ។
ពាក់ពន្ធ័ករណីខាងលើ លោកកង អាណាន់ចៅហ្វាយក្រុងដូនកែវ បានអោយអ្នកសារព័ត៌មានដឹងថា លោកទទួលបានចាំល្ងាចលោកនិងចុះទៅត្រួតពិនិត្យ ចំពោះសំមួរដែលអ្នកសារព័ត៌មាន សួរថាចុះលុយដែលប្រមូលពីពលរដ្ឋរួច តើលោកចៅហ្វាយក្រុងយកទៅណា ? ពេលនោះលោកកង អាណាន់ ឆ្លើយមិនរួចទេ មានតែពាក្យថាចាំពេលល្ងាចលោកពិនិត្យរួចនិងដឹងហើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299