សង្គម

ជនជាតិចិន​និងវៀតណាម៤នាក់ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុ​​ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន​ ចុះ​​បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង​​ នៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​​ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន​ចំនួន០២នាក់ និងជនជាតិវៀតណាមចំនួន០២នាក់ ព្រមទាំងដកហូតបានម្សៅក្រាមពណ៌-សសង្ស័យជាសារធាតុញៀន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​ នេះថា​​​​​កាលពីថ្ងៃទី២២ធ្នូកន្លងទៅកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណីដោយឃាត់បានជនសង្ស័យបានចំនួន០៤ រួមមាន៖ ទី១-ឈ្មោះ LAI JIAN CHENG ភេទប្រុសអាយុ២៨ ឆ្នាំជនជាតិចិន ស្នាក់ក្រុមទី១៥ភូមិ២ សង្កាត់លេខ៤៣ ក្រុងព្រះសីហនុ​​ ខេត្ដព្រះសីហនុ។ទី២-ឈ្មោះ CAO XUAN TAN ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ទី៣-ឈ្មោះ VO NGEN THI NHIEN ភេទស្រី អាយុ២៨ឆ្នាំ​ ជនជាតិវៀតណាម ទី៤-ឈ្មោះ LIU XIN ZHI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា​​ វត្ថុតាងដែលដកហូតរួមមាន៖ ម្សៅក្រាមពណ៌-សសង្ស័យជាសារធាតុញៀន ថ្នាំកញ្ចប់ ថ្នាំគ្រាប់ កញ្ឆាក្រៀម អាស៊ីត គ្រាប់កាំភ្លើង គ្រាប់បែកជ័រ ឧបករណ៍កែច្នៃគ្រឿងញៀន ទូរសព្ទដៃ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ដ៕