សង្គម

អាជ្ញាធរ​ខេត្ត​បាត់ដំបង ប្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ដង​ស្ទឹងសង្កែ​ប្រុងប្រយ័ត្ន

រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ឲ្យ​មានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឲ្យ​អាងស្តុកទឹកពេញ។

ហេតុនេះហើយ អាជ្ញាធរ​នឹង​បើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឲ្យ​កម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង, អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់៕