ភ្នំពេញ÷បែកធ្លាយឯកសារ មន្ត្រីនគរបាល ខណ្ឌកំបូល ចំនួន ៤៩នាក់ នាំគ្នា ផ្តិតស្នាមមេដៃ ប្ដឹងលោកអធិការ ដែលជាមេរបស់ខ្លួន ទៅលោកស្នងការ ព្រោះមិនពេញចិត្តទៅនឹងការដឹកនាំ មិនត្រឹមត្រូ វរបស់លោក វរសេនីយ៍.ឯក ហុង ពិសិដ្ឋ ជាអធិការនគរបាល ខណ្ឌកំបូល តាំងពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ !
ជាក់ស្តែង មានមន្រ្ដីនគរបាលខណ្ឌកំបូលប្រមាណជាង ៤០នាក់ មានតួនាទីគឺ ចាប់ពី មន្ត្រីនគរបាល នាយរង.ផ្នែក នាយរង.ប៉ុស្ដិ៍ នាយផ្នែក នាយប៉ុស្ដិ៍ អធិការរង បានផ្ទុះការតវ៉ា រួមគ្នាផ្ដិតស្នាមមេដៃ គឺដើម្បីដាក់ ពាក្យបណ្ដឹង ប្ដឹងលោកអធិការ ទៅអគ្គស្នងការរង និងស្នងការរាជធានីភ្នំពេញ ពីព្រោះកន្លងមកមិនពេញចិត្តនឹងការដឹកនាំ បញ្ជា របស់លោក វរសេនីយ៍ឯកហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ទៅ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអោយមានការផ្លាស់ប្ដូរ ឬក៏ ដកចេញពីដំណែង។ជាក់ស្តែង មកដល់ពេលនេះ ទៅហើយ សម្ដេច ប្រមុខដឹកនាំ ថ្នាក់លើនៅតែមិនទាន់ មានចំណាត់ការនៅឡើយ មកពីសម្ដេចប្រមុខ ដឹកនាំៗមិនទាន់ជ្រាប ឬក៏លោក វរសេនីយ៍.ឯក ហុង ពិសិដ្ឋ មានវិជ្ជាសិល៍វេត្តមន្ត៍ បិទបាំង ហើយមើលទៅ ! ទើប លោក វរសេនីយ៍.ឯក ហុង ពិសិដ្ឋ មានសំណាងល្អ ស្រួលមិនស្រួល គាត់អាចឡើងឋាន:ផងក៏មិនដឹង !!!
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732)061881299