សង្គម

ឥទ្ធិពលសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន ធ្វើ​ឱ្យ​កម្ពុជាក្នុងសប្តាហ៍នេះ ចុះត្រជាក់

យោង​តាមសេចក្តីជូនដំណឹងរបស់ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បាន​ឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនបានគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី, រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕