សង្គម

ច្រករបៀងតំបន់​​៥ ក្នុងស្រុកអូរជ្រៅ នៅតែបន្តបើកហើយទំនិញឆ្លងដែន, ការរត់ពន្ធមនុស្ស…នៅតែបំពានសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ

បើទោះបីជាក្រសួងមហាផ្ទៃ ប្រកាសមិនអនុញ្ញាតឲ្យមានទំនិញឆ្លងដែនចេញ,ចូលតាមច្រករបៀង ជា ពិសេសទប់ស្កាត់ការរត់ពន្ធមនុស្ស យ៉ាងណាក៏ដោយប៉ុន្តែអំណាចរបស់មន្ត្រីយោធាមួយរូប ដែលបន្តកាន់តំណែងជំនួសលោក ឃួន ជឿន ដែលទទួលមរណភាពទៅនោះ នៅតែបន្តប្រើគ្រប់ល្បិចដើម្បីអនុញ្ញាតឲ្យរថយន្តដឹកទំនិញគេចពន្ធទំនិញខូចគុណភាពនិងការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរចូលទឹកដីថៃនៅតែបន្តធ្វើដោយលួចលាក់ជារៀងរាល់ថ្ងៃ។ នោះគឺមន្ត្រីយោធាម្នាក់ដែលស្នងតំណែងលោក ឃួន ជឿន គឺលោក រឿង សារឹទ្ធ ។

ប្រភពបានឲ្យដឹងថា រថយន្តតូច,ធំនៅតែបន្តចេញចូលតាមច្រករបៀងតំបន់៥ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរៀងរាល់ថ្ងៃ បើទោះបីជាក្រសួង មហាផ្ទៃ បានណែនាំឲ្យបិទច្រករបៀងទាំងនោះយ៉ាង ណាក៏ដោយ។ ប្រភពបានឲ្យដឹងថា ការចេញ-ចូលនៃរថយន្តដឹកទំនិញឆ្លងដែនទាំងនោះ មិនមែនធ្វើឡើងដោយឯកឯង នៃក្រុមពួកឈ្មួញដឹកទំនិញទេ។ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីយោធាដើម្បីស្វែងរកផលប្រយោជន៍។ តែផលប្រយោជន៍ ទាំងនោះត្រូវចែក រំលែកឲ្យស្ថាប័នណាខ្លះ ឬមេៗយោធាអង្គភាពណានោះ គេមិនដឹងនៅឡើយ។

ក្រៅពីរថយន្តដឹកទំនិញឆ្លងដែនចុះឡើង ក៏មានមន្ទិលសង្ស័យចំពោះច្រករបៀងតំបន់៥ ស្ថិតក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនេះថា មានការឆ្លងដែនមនុស្សទៅប្រទេសថៃ ដោយអាថ៌កំបាំងថែមទៀត។ មន្ត្រីយោធា ខ្សិបថា លោក រឿង សារឹត មន្ត្រីយោធានៅភូមិភាគ៥ ប្រចាំច្រកព្រំដែនខាងលើនេះ ជាអ្នកដែលលួចល្មើសនឹងបទបញ្ជាក្រសួងមហាផ្ទៃ ដោយអនុញ្ញាតឲ្យមានការបើកច្រករបៀងព្រំដែន នៅក្នុងស្រុកអូរជ្រៅនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងមេៗ។ បើទោះបីជាមិនបើកចំហដោយសេរី ប៉ុន្តែច្រករបៀងនេះ ត្រូវគេរាយ ការណ៍ថា នៅមានលួចឆ្លងដែនទំនិញសព្វបែបយ៉ាង ជាពិសេសពាក់ព័ន្ធទៅនឹងការរត់ពន្ធ។

បើទោះជាក្រសួងមហាផ្ទៃ ចេញ​បទ​បញ្ជា​ណែនាំដល់​អាជ្ញាធរមាន​សមត្ថ​កិច្ចដែ​ល​ឈ​រជើង​នៅ​តាម​បណ្ដាច្រក​ព្រំដែន​ ត្រូវបិ​ទច្រក​របៀង​ខុស​ច្បាប់ទាំ​ងអស់ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​យ៉ាង​ណាក្តី ​ក៏ប៉ុន្តែ​ច្រករ​បៀង តំ​បន់៥ ស្ថិត​នៅក្នុងស្រុក​អូរជ្រៅ ក្រោម​ការ​គ្រ​ប់គ្រង​របស់​អង្គភា​ព​យោ​ធាលេខ​៥០​៣ ដើរ​ផ្ទុយ​ នៅតែបើ​កឱ្យរ​ថ​យន្តធុនធំ តូចដឹ​កទំនិ​ញចេញ–ចូល​ ទាំង​យប់​ទាំងថ្ងៃ​ដោ​យសេ​រី​ ទៅ​វិញ​ គ្មាន​ការត្រួតពិ​និត្យឲ្យបា​នត្រឹម​ត្រូវពី​ជំ​នាញ​ពា​ក់ព័ន្ធនោះ​ឡើយ ទាំ​ងនេះ​អាច​ជា​ហេតុធ្វើឲ្យបា​ត់បង់​ចំណូល​ពន្ធចូល​រដ្ឋផង ពិសេស​កា​រជួញ​ដូរ​មនុស្ស នាំ​អាវុធ​ជាតិ​ផ្ទុះខុស​ច្បាប់ ​ជា​ដើម​ ធ្វើឲ្យប៉ះ​ពាល់​ដល់សង្គម​ជាតិ​ផងដែរ។ យ៉ាងណាក៏ដោយគេជឿថា ផលប្រយោជន៍ដែលលោករឿង សារឹទ្ធ ទទួលបានពីការបំពានបទបញ្ជាក្រសួងមហាផ្ទៃនោះ ទំនងជាបានចែករំលែកឲ្យមេៗថ្នាក់លើដែរ។

គួរបញ្ជាក់ថា លិខិតរប​ស់ក្រសួង​មហាផ្ទៃលេ​ខ ២៦​៥០ ស.ជ​.ណ ចុះថ្ងៃ​ទី០៣ ​ខែតុលា ឆ្នាំ​២០២៣ ដែល​ជម្រាប​ជូន​ដល់គណៈបញ្ជាកា​រឯកភាពរដ្ឋបា​លខេត្តជាប់ព្រំដែនជា​មួយប្រទេ​សជិតខាង ស្ដីអំពី​កា​រពង្រឹងការគ្រប់គ្រងនិ​ងការត្រួតពិនិត្យការ​ចេញ–ចូលឆ្លង​កាត់ព្រំដែន។ លិខិត​ប​ញ្ជាក់ថា ក្រសួងម​ហាផ្ទៃកត់សម្គាល់​ឃើញថា នៅ​មាន​ភា​ពខ្វះចន្លោះនិងភា​ពមិនប្រក្រតី មួយចំ​នួន​កើត​ចេញពី​ការធ្វេ​សប្រហែស ក្នុង​ការអនុវត្តតួនាទី​ភារកិច្ចដូចជា ការលួច​លាក់​បើក ដំ​ណើរ​ការច្រករបៀង​ ខុសច្បាប់​ស្ថិតនៅក្នុងភូមិ​សាស្ត្រខេត្ត​ជាប់ព្រំដែនមួយចំ​នួននិង ការយកម្រៃផ្លូវការពី ព​លក​រនិងប្រជាព​លរដ្ឋទូទៅ ​នៅពេ​លឆ្លង​កាត់ចេញ​ចូល​តាមច្រក​ទ្វាព្រំដែន ដែល​កត្តា​ទាំង​នេះ​បាន​ជះឥទ្ធិព​លមិន​ល្អដល់ស​ន្តិសុខសុវត្ថិភាព​ សណ្ដាប់​ធ្នាប់ និងរបៀ​បរៀបរយ​តាម​បណ្ដា​យខ្សែបន្ទាត់ព្រំ​ដែន។

ក្នុង​ន័យនេះ​ដើម្បីលើ​កកម្ពស់ប្រសិទ្ធភា​ពនៃការអនុវត្តតួនាទីក្នុងការគ្រប់គ្រង និងត្រួតពិ​និត្យរប​ស់អាជ្ញាធរ​មានសមត្ថកិច្ចឈ​រជើង នៅតាមបណ្ដាច្រកទ្វារព្រំដែន និងអនុវត្ត​តាមប្រសា​សន៍ដឹ​កនាំដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​ម​ហាបវរធិ​បតី ហ៊ុន ម៉ាណែ​ត ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា ក្រ​សួង​ម​ហាផ្ទៃសូម​ក្រើនរំ​លឹកសា​ជាថ្មី ត្រូវ​យក​ចិត្តទុក​ដាក់អនុវត្តនូ​វការងារមួយ​ចំនួនពិសេ​ស ត្រូវបិទ​ច្រករបៀប​ខុសច្បាប់​ទាំង​អស់​ក្នុងដែនស​មត្ថកិច្ចរប​ស់ខ្លួន ប៉ុន្តែនៅតំ​បន់៥ ស្ថិត​នៅក្នុង​ស្រុក​អូរជ្រៅ ក្រោម​ការ​គ្រ​ប់គ្រង​របស់​លោក​វរៈ​សេនីយ៍​ទោ រឿង​ សា​រិត មេ បញ្ជាការក​ងកា​រពារ​ព្រំ​ដែ​ន​លេ​ខ ​៥០៣នៅតែ​បន្តបើកច្រករ​បៀង​​ឲ្យចេញចូលដោយគក្លើនទាំងយប់ទាំថ្ងៃ៕

ទំនាក់ទំនងការិយាល័យព័ត៌មាន:010840732/061881299