សង្គម

តៃវ៉ាន់ណែនាំមនុស្សចាស់និងក្មេងៗជៀសវាងទៅប្រទេសចិន ព្រោះតែការផ្ទុះជំងឺផ្លូវដង្ហើមថ្មី

CHONGQING, CHINA - NOVEMBER 23, 2023 - Parents with children suffering from respiratory diseases line up at a children's hospital in Chongqing, China, November 23, 2023. (Photo credit should read CFOTO/Future Publishing via Getty Images)

ក្រសួងសុខាភិបាលកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ (៣០វិច្ឆិកា) បានណែនាំដល់មនុស្សចាស់ កុមារ និងអ្នកទាំងឡាយណាដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសចិនដោយសារការកើនឡើងជំងឺផ្លូវដង្ហើមនាពេលថ្មីៗនេះនៅប្រទេសចិន។

CHONGQING, CHINA – NOVEMBER 23, 2023 – Parents with children suffering from respiratory diseases line up at a children’s hospital in Chongqing, China, November 23, 2023. (Photo credit should read CFOTO/Future Publishing via Getty Images)

អង្គការសុខភាពពិភពលោក(WHO) កាលពីសប្តាហ៍មុន បានស្នើឱ្យប្រទេសចិនផ្តល់ព័ត៌មានលម្អិតទៅលើការផ្ទុះឆ្លងជំងឺផ្លូវដង្ហើមនៅប្រទេសចិន ដែលមន្ត្រីអង្គការសុខភាពពិភពលោកម្នាក់បានលើកឡើងថា តួលេខអ្នកឆ្លងជំងឺផ្លូវដង្ហើមនៅប្រទេសចិននៅពេលនេះមិនខ្ពស់ដូចមុនពេលផ្ទុះឆ្លងជំងឺកូវីដ១៩ឡើយ។

កោះតៃវ៉ាន់ មានការបារម្ភពីការផ្ទុះឆ្លងជំងឺនៅក្នុងប្រទេសចិន ចាប់តាំងពីផ្ទុះជំងឺសារ(SARS) ដែលចាប់ផ្តើមឡើងនៅប្រទេសចិន ហើយបានសម្លាប់មនុស្សជិត៨០០នាក់ទូទាំងពិភពលោកនៅរវាងឆ្នាំ២០០២ដល់ឆ្នាំ២០០៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នោះ ក្រសួងសុខាភិបាលកោះតៃវ៉ាន់បានលើកឡើងថា ដោយសារការផ្ទុះឆ្លងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិន ដូច្នេះមនុស្សចាស់ កុមារ​និងអ្នកទាំងឡាយដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រដ្ឋសូមស្នើមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិនប្រសិនបើមិនចាំបាច់។

ប្រសិនបើការធ្វើដំណើរជាការចាំបាច់ដូច្នេះ អ្នកទាំងឡាយគួរចាក់វ៉ាក់ស៊ាំងជំងឺផ្តាសាយ និងវ៉ាក់ស៊ាំងជំងឺកូវីដ មុនធ្វើដំណើរទៅកាន់ប្រទេសចិន។

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានលើកឡើងនៅថ្ងៃពុធថា ការកើនឡើងជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសចិនគឺជាបញ្ហាធម្មតាដែលប្រទេសទាំងអស់ប្រឈម ហើយអាជ្ញាធរចិនបានគ្រប់គ្រងបញ្ហានេះបានប្រកបដោយប្រសិទ្ធិភាព៕