Luis Enrique ជឿថាអតីតកូនក្រុមរបស់ខ្លួន Andres Iniesta មានទេពកោសល្យប៉ិនប្រសប់លើទីលានសឹងប្រហាក់ប្រហែលនឹង Lionel Messi។
ការនិយាយបែបនេះបន្ទាប់ពីបុរសសញ្ជាតិអេស្ប៉ាញធ្លាប់បង្វឹកកីឡាករទាំងពីរ ទាំង Messi និង Iniesta ចន្លោះពីឆ្នាំ ២០១៤-២០១៧។ ទោះជាយ៉ាងនេះក្ដី Messi បានឈ្នះ Ballon d’Or ៦សម័យកាលក្នុងនាមជាកីឡាករល្អបំផុតលើលោកខណៈ Iniesta មិនធ្លាប់សូម្បីម្ដង។
ក្នុងកិច្ចសម្ភាសន៍ Q&A លើបណ្ដាញសង្គមអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបានឆ្លើយថា៖” កីឡាករដែលធ្វើឲ្យខ្ញុំកោតសរសើរបំផុតក្នុងអាជីពនោះគឺ Messi បន្ទាប់មកគឺ Iniesta ដែលខ្ញុំអាចនិយាយបានថាគេមានកម្រិតលេងសឹងប្រហែលនឹង Messi”៕