នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យសិស្សចំនួន ២៦នាក់ដែលបានមេដាយ ក្នុងការប្រកួតស៊ីហ្គេមឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។
ការសម្រេចនេះដោយតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន និងបានសម្រេចកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា។
នេះបើតាមប្រសាសន៍របស់សម្ដេចធិបតីក្នុងពិធីជប់លៀងអបអរសាទរ Sea Games-ASEAN Para Games ឆ្នាំ២០២៣ ល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ភ្នំពេញ៕