ក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបាក់រលំ ក្រោយពីរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកឆ្លងកាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបង្កឡើងដោយរថយន្ដ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ។
អ្នកបើកបរនិយាយថា ខ្លួនបានបើកពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបេីកឆ្លងកាត់ ដោយខ្លួនស្មានកំពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលអោយទូលក្លោងទ្វារវត្ដតែម្ដង ។
ក្រោយហេតុការណ៍ខាងលេី សមត្ថកិច្ចជំនាញបានចំណាត់ការជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដោះស្រាយតាមនីតិវិធី៕