ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសនៅថ្ងៃទី១៤ ខែកញ្ញាថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច។
យ៉ាងណាក៏ដោយ គ្រឹះស្ថានទាំងនោះ គឺត្រូវតែពង្រឹងវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីលរាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល៕