នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ពីស្ថានភាពជំងឺកូវីដ១៩។
ក្នុងនោះ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១នាក់, ចំនួនអ្នកជាសះស្បើយសរុបចំនួន ២៧៤នាក់ នៃចំនួនអ្នកមានវីរុសកូវីដ១៩សរុបចំនួន ២៧៥នាក់៕