ខេត្តត្បូងឃ្មុំ ៖ ប្រភពអោយដឹងថា បនល្បែងកាសុីណូLUCKYនិងROYAL នៅជិតច្រកទ្វារទ្វេភាគីទន្លេចាម ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អាជ្ញាធរខ្មែរនៅតែបើកដៃអោយថៅកែយួន អាចបន្តបើកលេងទាំងបំពានច្បាប់កម្ពុជានិងបំពានបូរណភាព
ទឹកដីកម្ពុជាដដែល។
ប្រភពបន្តថា កាលពីម៉ោង១១ថ្ងៃទី០៥ខែវច្ឆិកាឆ្នាំ២០២៣ មានក្រុមឡានរកសុី ដឹកយួនឆ្លងដែនមកលេងកាសុីណូទាំងល្មើស
ច្បាប់២ក្រុម មានជម្លោះដណ្តើមម៉ូយគ្នាហើយបានផ្ទុះជាអំពើហឹង្សា ដុតឡានយួនគ្នាឯងអស់មួយគ្រឿង នៅក្នុងទឹកដីយួន នៅកៀកនឹងច្រកទ្វារទន្លេចាម។
ប្រភពបន្តអោយដឹងទៀតថា៖កាសុីណូទាំង២ខាងលើ ជាមានម្ចាស់កម្មសិទ្ធជាឈ្មោះជំទាវ(ឆឹង ណេង)បច្ចុប្បន្នមានទីលំនៅក្នុងទីរួមខេត្តត្បូងឃ្មុំ។គាត់មានអាជ្ញាប័ណ្ណជាប្រភេទ«អាជ្ញាប័ណ្ណរលូត» កើតមិនគ្រប់ទឹកគឺ(មានតែអាជ្ញាប័ណ្ណ អត់សុពលភាព ព្រោះអត់លុយកក់)។
ប្រភពបន្តថា៖លោកជំទាវឆឹង ណេងកំពុងបន្តជួលទឺតាំងកាសុីណូនិងអាជ្ញាបណ្ណ័មិនស្របច្បាប់ អោយទៅថៅកែយួនបើកលេងទាំងបំពានច្បាប់ដដែល ដែលជារឿងមិគួរអោយជឿថា គាត់អាចធ្វើបានដោយ៖
ទី១-បើកបនកាសុីណូប្រើ«អាជ្ញាបណ្ណ័រលូត» អត់សុពលភាព អត់លុយកក់ ។
ទី២-យួនអាចនាំពលរដ្ឋយួនឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា(ចេញចូលអត់ប៉ាស្ព័រអត់ច្បាប់)បានដោយរលូន។
ទី៣-អាចនាំយួនញៀនល្បែងមកលេងល្បែងខុសច្បាប់គេចពីដែនសមត្ថកិច្ចយួន ហើយកំពុងល្បីថាមានសមាសភាពយួនខ្លះជាចោរ ខ្លះជាឧក្រឹដ្ឋជន ខ្លះជាមុខសញ្ញាជួញគ្រឿងញៀន អាចចូលមកដេកសម្ងំសោយសុខក្នុងការសុីណូទាំង២ ដើម្បីគេចផុតពីដៃសមត្ថកិច្ចយួនបានយ៉ាងរំភើយ។
ទី៤-បើកល្បែងជល់មាន់គឺជាអំពើល្មើសច្បាប់កម្ពុជា (ប្រភេទល្បែងជល់មាន់នេះមិនមានចែងក្នុងប្រភេទល្បែងដែលអនញ្ញាត្តអោយលេងក្នុងច្បាប់កាសុីណូនោះទេ)
ទី៥-បង្កើតភាពអនាធិបតេយ្យតាមច្រកទ្វារទ្វេភាគីទន្លេចាម បង្កលក្ខណដល់ការចរាចរគ្រឿងញៀន ការជួញញដូរគ្រឿង
ញៀនឆ្លងដែន ដោយសារតែភាពអនាធិបតេយ្យនៃច្រកទ្វារទន្លេចាមនិងកាសុីណូទាំងពីរនោះ។
គួររម្លឹកថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខេត្តជាប់ព្រំដែន ក្រោយរកឃើញភាពមិនប្រក្រតីមួយចំនួន។តាមលិខិតមួយច្បាប់ ដែលផ្ញើជាពិសេសទៅកាន់អាជ្ញាធរខេត្ត
ជាប់ព្រំដែនចុះថ្ងៃទី៣ខែតុលា ឆ្នាំ២០២៣ បានសង្កត់ធ្ងន់នៅត្រង់ចំណុចទី៤ចំពោះអាជ្ញាធរខេត្តទាំងនោះថា ៖ «ក្រសួងជំរុញឱ្យចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិតដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងព្រំដែនខុសច្បាប់តាមគ្រប់រូបភាព»។
ប៉ុន្តែតហូតមកទល់នឹងម៉ោងនេះ សកម្មភាពបើកល្បែងក្នុងកាសុីណូល្មើសច្បាប់ អត់អាជ្ញាប័ណ្ណកាន់តែគគ្លើនថែមទៀត ដោយសារសមត្ថកិច្ចបើកអោយយួនឆ្លងដែនខុសច្បាបល់ រហូតដល់ថ្នាក់បង្កជាអំពើហឹង្សា។ប្រើភពអោយដឹងថា កាលពីព្រឹកម៉ោង១១ថ្ងៃទី០៥ ខែវិច្ឆិកា ២០២៣នេះ ក្រុមឡានដែលរកសុីដឹកយួនឆ្លងដែនមកលេងកាសុីណូអត់ច្បាប់តាមច្រកទ្វារទ្វភាគីទន្លេចាម បានឈ្លោះ
ប្រកែកគ្នា ដណ្តើមម៉ូយគ្នាដឹក ហើយបានឈានដល់មានការដុតកម្ទេចអស់ឡានមួយគ្រឿង នៅក្នុងទឹកដីយួនកៀកនឹងច្រកព្រំដែនទន្លេចាមតែម្តង។
លោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ មានប្រាសាសន៍ថា «បើកាសុីណូនៅច្រកទន្លេចាមទាំង២នោះ មានច្បាប់តែហួសសុពលភាពមែននោះ ហើយនៅតែបន្តបើកលេង នោះគឺជាទង្វើរល្មើសច្បាប់ហើយ»។ប៉ុន្តែគេពុំឃើញលោកម៉ុន មាគ៌ាជាស្នងការនគរបាលខេត្ត មានវិធានការអ្វីចំពោះកាសុីណូអត់ច្បាប់ទាំង២ខាងលើឡើយ ស្ងាត់ឈឹង។
គួរកត់សម្គាល់ថា៖រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃចេញបទបញ្ជា ចំៗឫសគល់នៃបញ្ហា និងបញ្ជាអោយដោះស្រាយឱ្យចំចំណុចៗ។ប៉ុន្តែអាជ្ញាធរខេត្តជាប់ព្រំដែនហាក់នៅតែធ្វើព្រងើយកន្តើុយ ហើយបែរជារិះរកវិធីរាយការណ៍កុហក់ ភូតភរជួយបិទបាំងទង្វើល្មើសច្បាប់ទៅវិញ ឬពួកគាត់ចាត់ទុកបទបញ្ជាថ្នាក់លើគ្រាន់តែជាទ្រឹស្តីក្នុងក្រដាស ឬចាត់ទុកថាជាក្រដាស់អត់ប្រយោជន៍ នឹងជាការរំខានផ្កាប់ឆ្នាំងបាយពួកគាត់?? ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732)061881299