សង្គម

ម្ចាស់រថយន្តដឹកទំនិញឬដឹកឥវ៉ាន់ នាំគ្នាសម្រុកទៅជួបមន្ត្រីប្រចាំការស្ថានីយ៍ថ្លឹងរថយន្តនៅក្នុងស្រុកព្រះស្តេច បណ្តាក់គ្នាដូចខ្យង សង្ស័យយកលាភសក្ការ:ទៅប្រគេន

ខេត្តព្រៃវែង ៖ ស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រុមអ្នករកស៊ីដឹកទំនិញ ចេញពីប្រទេសវៀតណាម ឬដឹកឥវ៉ាន់ក្នុងស្រុក ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តស្ថិតនៅលើផ្លូវជាតិលេខ១ គឺត្រូវនាំគ្នាបណ្តាក់ដូចខ្យង ទៅជួបអស់លោកមន្ត្រី ដែលប្រចាំការ នៅស្ថានីយ៍ថ្លឹងរថយន្ត ចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយទង្វើនិងសកម្មភាពនេះ ត្រូវបានគេដាក់ការសង្ស័យថា? ម្ចាស់រថយន្តទាំងនោះទំនងយកលាបសក្ការ:ទៅប្រគេន អស់លោកជាមន្ត្រីប្រចាំការស្ថានីយ៌ថ្លឹងរថយន្តផងក៌មិនដឹង។

បើតាមរូបភាពដែលអង្គភាពអ្នកសារព័ត៌មានទទួលបាន គឺសកម្មភាពខាងលើនេះ ភាគច្រើនគឺកើតមានឡើងនៅពេលយប់ បើនៅពេលថ្ងៃគឺមានសកម្មភាពនេះតិចតួចតែប៉ុណ្ណោះ។មន្ត្រីនៅប្រចាំការស្ថានីយ៍ថ្លឹងរថយន្តខាងលើ បានលើកឡើងថា?សកម្មភាពខាងលើនេះ គឺក្រុមម្ចាស់រថយន្តដឹកទំនិញ និងដឹកឥវ៉ាន់ខាងលើនេះ ពួកគាត់យកឯកសារពាក់ព័ន្ធ ទៅអោយមន្ត្រីប្រចាំការស្ថានីយ៍ថ្លឹងរថយន្តតែប៉ុណ្ណោះដើម្បីត្រួតពិនិត្យ។

បើយោងតាមការផ្សព្វផ្សាយសារព័ត៌មានក្នុងស្រុកបានលើឡើងថា?ស្ថានីយ៍ថ្លឹងរថយន្តខាងលើនេះ ថ្លឹងរថយន្តក៌ថ្លឹង យកលុយពីម្ចាស់រថយន្តក៌យកដែរ ទោះបីជាមិនលើសទម្ងន់ក៌ដោយក៌អស់លោកមន្ត្រីដែលប្រចាំការ នៅស្ថានីយ៍ថ្លឹងរថយន្តខាងលើ សុំលុយថ្លៃបាយទឹក និងថ្លៃកាហ្វេគុយទាវផងដែរ។

បណ្តាញសារព័ត៌មានទាំងនោះ បានលើឡើងទៀតថា? វាជាទម្លាប់ទៅហើយដែលកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងម្នាក់ ជាអ្នកទទួលមើលការខុសត្រូវ ឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច។

ពាក់ព័ន្ធនិងករណីខាលើនេះ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិសេសលោកឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរលងពីសកម្មភាពនិងទង្វើរបស់ក្រុមមន្ត្រីស្ថានីយ៍ថ្លឹងរថយន្តខាងលើនោះឡើយ?(ពោល)គឺដើម្បីចូលរួមចំណែកប្រមូលពន្ធចូលជាតិ យកមកអភិវឌ្ឍន៍ប្រទេស តាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឲ្យបានជោគជ័យ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299