ករណីក្រុមជនជាតិចិនចំនួន ១០នាក់ ថតវិដេអូអាសអាភាស ត្រូវបានតំណាងអយ្យការបានបើកការស៊ើបសួររួចហើយ និងត្រូវចោទពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ និងរូបភាព និងសម្ភារៈអាសអាភាសតាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
សូមជម្រាបថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិចិនចំនួន ១០នាក់ ពាក់ព័ន្ធករណីឆបោក សញ្ចារកម្ម ផលិតចែកចាយរូបភាពវិដេអូអាសអាភាសទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែតុលា ។ ចំណែកមនុស្សចំនួន ៣៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
មនុស្សចំនួន ៤៥នាក់ ដោយក្នុងនោះមានជនជាតិចិនចំនួន ៣៧នាក់ (ស្រី៣)និងជនជាតិខ្មែរចំនួន ៨នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែតុលា ត្រង់ចំណុចអគារ WowNow (ជាន់ទី ៨, ទី៩, ទី១០) លើផ្លូវ ៣១០ សង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះចុះថ្ងៃទី១០ ខែតុលាពាក់ព័ន្ធករណី ឆបោក សញ្ចារកម្ម ផលិតចែកចាយរូបភាព វិដេអូអាសអាភាស។ នាំខ្លួនជនសង្ស័យក្នុងរង្វង់កិច្ចប្រតិបត្តិការចំនួន ៤៥រូប ដកហូតសម្ភារៈ ឧបករណ៍អេឡិចត្រូនិចមួយចំនួន ក្នុងនោះរួមមាន ជនជាតិចិន ៤៥ នាក់(ស្រី៣នាក់) និងជនជាតិខ្មែរ ៨នាក(ស្រី៣)។ ឧបករណ៍ សម្ភារៈអេឡិចត្រូនិក និងកុំព្យូទ័រលើតុសម្រាប់កាត់តវិដេអូ មួយចំនួន ។ ឧបករណ៍ស៊ិចមួយចំនួន (លឹង្គជ័រ, ខ្នោះជ័រ, សម្ភារៈបម្រើថតស៊ិច) ស្រោមអនាម័យមួយចំនួន៕