ក្រសួងអប់រំ យុវជន និង កីឡានៅថ្ងៃទី ២៤ ខែតូលា ឆ្នាំ ២០២៣ បានចេញសេចក្ដីណែនាំមួយ ស្តីពីការពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ ដោយក្នុងនេះ បានហាមឃាត់មិនឱ្យសិស្ស ប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិច ត្រូនិក ក្នុងថ្នាក់រៀន ឬម៉ោងសិក្សា។
ក្រសួងអប់រំ បានលើកឡើងថា ក្នុងបរិបទ នៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិក ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថល មានសារៈ សំខាន់ណាស់ សម្រាប់បម្រើដល់ ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធ ភាព នៃការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖
១.សកម្មភាពក្នុងថ្នាក់រៀន៖ ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិច ត្រូនិក ក្នុងថ្នាក់រៀន ឬម៉ោង សិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូ កំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្ម ភាពសិក្សាគ្រូកំ ពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ ត្រូវណែនាំសិស្សក្នុងថ្នាក់ ឧបករណ៍អេឡិចត្រូនិក នាំឱ្យខាតឬរំខានដល់ការសិក្សា។
២. សកម្មភាពក្នុងបរិវេណសាលារៀន៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍ អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ។ ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សា យុវជន ត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការ ចំណាយពេល លើការលេងហ្គេម និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា។ ជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើ ស្វ័យសិក្សា អាន និងស្រាវជ្រាវ ក្នុងបណ្ណាល័យបង្កើតនិងអនុវត្តការអប់រំក្រៅម៉ោង សិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជាដែលប្រើប្រាស់ទូរសព្ទដៃ។
៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ៖ តាមដាននិងជំរុញការប្រើប្រាស់ទូរសព្ទដៃ និងមាតាបិតា និងអ្នកអាណាព្យាបាល ត្រូវចូលរួម ឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណង នៃការអប់រំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និងការអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានម៉ឺងម៉ាត់៕