សង្គម

ឃាត់គោយន្តដឹកឈើ៦គ្រឿង ប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ក្នុងខណៈពេលកំពុងតែដេកយ៉ាងលុងលក់ស្កប់ស្គាល់មិនមានវិធានការទប់ស្កាត់

ខេត្តពោធិ៍សាត់ ៖ គោយន្តដឹកឈើអាដោយម៉ាសុីនរ៉ៃចំនួន 6 គ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ សន្ត្រែ នៃអធិការនគបាលស្រុកភ្នំក្រវាញ ស្ទាក់ចាប់ប្រគល់ជូនទៅរដ្នបាលព្រៃឈើស្រុកភ្នំក្រវាញចាត់ការទៅតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ទើបខាងមន្ដ្រីរដ្នបាលព្រៃឈើស្រុកភ្នំក្រវាញអញ្ជើញ ម្ជាស់គោយន្ដដឹកឈើដុះស្លែ ឡើងខូងផ្លូវអស់ទៅហើយនោះ មកផ្ដិតមេដៃទទួលស្គាល់វត្ថិតាងរបស់ខ្លួន។

ចំនួនឈើដែលដឹកតាមគោយន្ដចំនួន៦គ្រឿងនោះ៣,៩៦៧ម៉ែត្រគូបរួមមាន(ជិត៤ម៉ែត្រគូប)ឈើសុក្រំ០,៤៨ម៉ែត្រគូប ឈើពពែល២,២៩៥ម៉ែត្រគូប ឈើផ្ដៀក ០,៣៨២ម៉ែត្រគូបនឹងត្បែង០,៨១០ម៉ែត្រគូប។

តាមប្រភពមួយបានអោយដឹងថា ការដែលមន្ដ្រីប៉ូលីសចាប់ឃាត់គោយន្ដចំនួន៦គ្រឿងប្រគល់ជូនរដ្នបាលព្រៃឈើស្រុកក្រវ៉ាញនេះបន្ទាប់ពីទទួលបានការដាក់ចេញពីគណះបញ្ជាការខេត្ត ឯកឧត្តមខូយរី ដា អោយមន្ដ្រីទាំងអស់ចូលរួមបង្ក្រាបទបស្កាត់បទល្មើសព្រៃឈើ នៅតំបន់ផ្សេងៗនៅក្នុងខេត្តពោធិសាត់អោយខានតែបាន។

តាមប្រភពខាងលើ បានអោយដឹងបន្តទៀតថា ក្រោយពីមានការបង្ក្រាប គោយន្ដបានចំនួន៦គ្រឿង ប្រគល់ជូនរដ្នបាលព្រៃឈើស្រុកភ្នំក្រវាញ កាលពីពេលថ្មីៗកន្លងមកយ៉ាងណា ក៏ដោយ ក៏គេសង្កេតឃើញ នៅតែមានគោយន្ដដឹកឈើរបស់ថៅកែឈ្មោះយាយហុង របស់ចែមុំកំពុងធ្វើការដឹកជញ្ជួនឈើ តាមគោយន្ដបានជារៀងរាល់យប់ បានដោយរលូនដោយមានទាំងម៉ូតូឡាន រត់ការបើកផ្លូវមុខក្រោយ សមត្ថកិច្ចល្មមៗ មិនអាចបង្ក្រាបក្បួនគោយន្ដដឹកឈើ របស់យាយហុង នឹងចែមុំបានឡើយ រហូតដល់ប្រជាពលរដ្នដាក់ការសង្ស័យថា មូលហេតុដែលក្បូនគោយន្ដដឹកឈើ ចេញបានយ៉ាងរលូនបែបនេះ គីដោយសារលោកមេព្រៃប្រចាំស្រុកភ្នំក្រវាញ គាត់កំពុងដេកលក់យ៉ាងស្កប់ស្គាល់ក្នុងដំណេកអស់ទៅហើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299