សង្គម

ជនជាតិវៀតណាមរាប់រយនាក់«ឆ្លងដែនខុសច្បាប់»មកលេងល្បែងជល់មាន់ក្នុងកាស៊ីណូ ធីជីហ្គេនទីង TG GENTING  ពិសេសពលរដ្ឋខ្មែរសម្រុកចូលទៅលេង យ៉ាងរលូន

មណ្ឌលគីរី ៖   តាមសេចក្តីរាយការណ៏ ពីសំណាក់ប្រជាពលរដ្ឋ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា អោយអ្នកសារព័ត៌មានដឹងថា៖     អ្នកញៀនល្បែង ជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ រាប់រយនាក់ក្នុងមួយថ្ងៃ ៗបាន  «ឆ្លងដែនខុសច្បាប់»មកលេងល្បែងជល់មាន់ ជាមួយជនជាតិខ្មែរ យើង  ក្នុងកាស៊ីណូ ធីជីហ្គេនទីង TG GENTING ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី  យ៉ាងលូន   ខណះ អាជ្ញាធរ បិទភ្នែកបិតច្រមុះ  ដោយសំអាងមានច្បាប់ នេះបើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទើបទទួលបាន។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា   ស៊ីណូ ធីជីហ្គេនទីង TG GENTING មានជនជាតិវៀតណាម និងជនជាតិខ្មែរ ជាម្ចាស់ភាគហ៊ុនបានយកទីតាំង ខាងលើ ឲ្យធ្វើជាសង្វៀនជល់មាន់ ក្នុងបរិវេណ កាស៊ីណូ  ដោយបានគៀងគរ អោយប្រជាជនវៀតណាម  ពិសេស អនុញាតិឲ្យ ប្រជាជនខ្មែរ ចូលលេង ភ្នាល់យ៉ាងគក្រឹកគក្រេង  ដែលខុស និងការអនុញាតិ ច្បាប់ស្តីពីកាស៊ីណូ  ដែលចេញដោយក្រសួងសេដ្ឋកិច្ច។

ប្រភពដដែលបន្ថែមថា៖ មួយថ្ងៃៗ ជនជាតិវៀតណាម បានដឹកជញ្ជូនគ្នីគ្នា«ពលរដ្ឋយួនញៀនល្បែង ឆ្លងព្រំដែនបំពានច្បាប់កម្ពុជា» ខ្លះតាមរថយន្តទួរីស ខ្លះតាមឡានផ្ទាល់ខ្លួន ខ្លះទៀតជិះម៉ូតូ មធ្យោបាយទាំងនោះ ខ្លះមានស្លាកលេខ ខ្លះអត់ស្លាកលេខ ចូលមកលេល្បែង«បញ្ជល់មាន់ ខុសច្បាប់យ៉ាងសេរី » មកលេងក្នុងកាស៊ីណូខាងលើ យ៉ាងគគ្រឹកគគ្រេង ប្រៀបបានឋានសួគ៏ា របស់ពួកគេអញ្ចឹង។

ជាក់ស្តែងរៀងរាល់ថ្ងៃចាប់ពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ទៅរហូតដល់យប់ គេឃើញយ៉ាងតិចមានឡានសាំយ៉ុងដឹកជញ្ជូនជនជាតិវៀតណាម ចេញចូលៗពីក្នុងទឹកដីវៀតណាម  រាប់សិបឡាន ដឹក ជនជាតិវៀតណាម  រាប់រយនាក់  ព្រមទាំងម៉ូតូ រាប់រយគ្រឿង  ឆ្លងចូលមកលេងល្បែង ស៊ីសង បញ្ជល់មាន់ ដោយសេរី នៅក្នុងកាស៊ីណូTG GENTING ខាងលើ យ៉ាងគគ្លើនបំផុត។ អ្វីដែលមហាជនចាប់អារម្មនោះគឺ មានប្រជាពលរដ្ឋ ខ្មែរចូលទៅ លេងភ្នាល់ជាមួយ ជនជាតិវៀតណាម យ៉ាងគគ្រឹកគក្រេង ។ គួរបញ្ជាក់ថានៅរៀងរាល់ថ្ងៃពុធនៃសប្តាហ៍នីមួយៗ គេអោយខ្មែរចូលលេងបានដោយសេរី។  សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមទន់ចាប់ពី(រាប់ លានរៀល) ទៅដល់(៣០០០ ទៅ៥ពាន់ដុល្លារ) ឯណោះឬច្រើនជាងនេះទៅទៀត  សូមបញ្ជាក់ប្រាប់ថាល្បែងស៊ី សងប្រជល់មាន់បៀរ អាប៉ោង និងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង។  សកម្មភាពទាំងនោះ ត្រូវបាន ពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពី អ្នកចាញ់ដាច់សេះយកសេះតាម   អស់លុយ បែកគំនិតធ្វើ អំពើចោរកម្ម  លួចឆក់ ប្លន់ជាដើម និងបទល្មើសផ្សេងៗ ។ ខណះ ដែលរាជរដ្ឋាភិបាលកំពុង ពង្រឹង គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ០៧ ចំណុច របស់រាជរដ្ឋាភិបាល  ។

ប្រភពដដែលថា  ករណីនេះ គេមិនដឹងថា  អាជ្ញាធរ ខេត្តមណ្ឌលគិរី និងលោក ស្នងការនគរបាលខេត្ត បានជ្រាបពី បញ្ហា នេះដែរ រឺយ៉ាងណា  ខណះ ជនជាតិវៀតណាម ចេញចូល មកលេងល្បែងដូចទឹកបាក់ទំនប់។ អ្វីដែលសំខាន់នោះ គឺអនុញាតិឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងភ្នាល់ជាមួយជនជាតិវៀតណាម នោះតែម្តង ។ ប្រភពដដែលបញ្ជាក់ថា ការដែល មានជនជាតិវៀតណាមចូលមកលេងនៅស្រុកខ្មែរ   បានស្រួលបែបនេះ ដោយសារមានការ បើកដៃ ឲ្យ ចូល  លោកហឿនសុខណា ប្រធាន  ច្រកឡាប៉ាខេ  ។    ជុំវិញរឿងល្បែងស៊ីសងក្នុងកាស៊ីណូខាងលើ បណ្តាញសារព័ត៌មាន ពេញចិត្តមេឌា មិនអាចសំុការបំភ្លឺពី អាជ្ញាធរ ខេត្តមណ្ឌលគិរី និងលោក ស្នងការនគរបាលខេត្ត បានទេ ព្រោះតេមិនចូល។

បណ្តាញសារព័ត៌មាន ពេញចិត្តមេឌា រងចាំការបកស្រាយ រឺការបំភ្លឺឡើងវិញ ពីខាងអាជ្ញាធរនឹងមន្រ្តីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ។

គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាស៊ីណូនោះទេ។ រីឯទីកន្លែងដែលអាចសាងសង់កាស៊ី ណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ៕

ដោយ:សុិន ខ្វាន់ឆាទំនាក់ទំនងព័ត៌មាន:010840732/061881299