សង្គម

ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់កម្មករនិយោជិត​ឆ្នាំ​២០២៤ ទទួលបាន​២០៤ដុល្លារ

ទីបំផុតទៅ​ក្រុមប្រឹក្សា​ជាតិប្រាក់ឈ្នួល​អប្បបរមា ដែលជាយន្តការត្រីភាគី ដែលមាន​តំណាង​សមាជិក​ពីកម្មករនិយោជិត, តំណាងនិយោជក និង​តំណាងភាគីរាជរដ្ឋាភិបាល បានបោះឆ្នោត កំណត់​ប្រាក់ឈ្នួល​អប្បរមាសម្រាប់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ ឆ្នាំ២០២៤ ក្នុងតួលេខ ២០២ដុល្លារអាមេរិក រួមជាមួយ​ការ​បន្ថែម​២ដុល្លារពីសម្តេចនាយករដ្ឋមន្រ្តី ធ្វើ​ឱ្យ​កើន​ដល់ ២០៤ដុល្លារអាមេរិក។

ដូច្នេះ ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ​២០២៤ បងប្អូន​កម្មករ​និយោជិត​ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប នឹង​មានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារអាមេរិក​ក្នុងមួយខែ ចំពោះ​កម្មករនិយោជិតពេញសិទ្ធ និង​ចំនួន ២០២ដុល្លារអាមេរិក​ក្នុង​មួយ​ខែ​ចំពោះកម្មករនិយោជិត​សាកល្បង។