សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធករណីពន្ធដារ៖ មិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មី ក៏មិនមាន បង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ ។
នេះបើយោងតាមសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតរយៈពេលជាង៤នាទី នារាត្រីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣៕