ខេត្តបាត់ដំបង÷ ដោយមានការអាណិត ស្រលាញ់ ពីលោកជំទាវ ដែលត្រូវជា ភរិយារបស់ ឯកឧត្ដមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣ បានអញ្ជេីញចុះមកសួរសុខទុកកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប ដែលមានគ្រោះថ្នាក់ចរាចរណ៍ រងរបួសក្នុងពេលចុះកិច្ចប្រតិបត្តិការបង្ក្រាបបទល្មេីស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
នៅក្នុងពេលសាកសួរសុខទុក្ខនេះ លោកជំទាវក៏បាននាំយកថវិកាចំនួន ៨០០,០០០ រៀល ( ប្រាំបីសែនរៀល ) ផ្លែក្រូច និង ភេសជ្ជៈជូនដល់កងកម្លាំងដែលរងគ្រោះទាំង២នាក់ផងដែរ ។
ជាចុងក្រោយ លោកជំទាវ បានជូនពរដល់កងកម្លាំងទាំងពីរនាក់ ឆាប់ជាសះស្បើយពីជំងឺ និង អនុវត្តការងារបន្តទៀត ។
វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ជាប្រធានក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ និង សូមជួបតែពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ។