សង្គម

កម្ពុជា​នៅ​សល់អ្នកជំងឺកូវីដ​១៩​តែម្នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី

ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅព្រឹកនេះ​ថា កម្ពុជានៅ​សល់​អ្នកជំងឺកូវីដ​១៩ តែ១នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្រោយ​ពី​អ្នកជំងឺកូវីដ​១៩ម្នាក់ទៀតបានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចាកចេញពីមន្ទីរពេទ្យ។

អ្នកជំងឺកូវីដ​១៩ដែលទើបជាសះស្បើយនេះ គឺជា​បុរស​ជនជាតិបារាំង អាយុ៣០ឆ្នាំ មានអាសយដ្ឋាន​នៅ​ផ្លូវ​២៩៤ រាជធានីភ្នំពេញ ជា​អ្នកធ្វើដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) បាន​មក​ដល់​រាជធានីភ្នំពេញ​នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២០៕