នាវេលាម៉ោងប្រមាណ១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់ជាជនពិការ។
បើយោងតាមរបាយការណ៍សមត្ថកិច្ច ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ៧x៨ម៉ែត្រ ជាប្រភេទផ្ទះឈើលើថ្មក្រោម មានផ្ទះឈ្មោះ មុំ ថុន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ រត់កង់បី ។
ចំពោះជនរងគ្រោះដែលបានស្លាប់មានអាយុ៤៣ឆ្នាំ ជាជនពិការ។
ករណីអគ្គិភ័យនេះ កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង ០៨ មែត្រគូប។ ករណីអគ្គីភ័យខាងលើនេះត្រូវបានពន្លត់ចប់នៅវេលាម៉ោង ០២:៥៧ នាទីយប់។
ដោយឡែកចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យនេះវិញ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្ទសេខ្សែភ្លើង៕