សង្គម

ស្លាប់០១នាក់ របួសធ្ងន់ស្រាល០៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ

មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់ កើតឡើងនៅវេលាថ្ងៃសុក្រ ១រោច ខែ ស្រាពណ៍ ឆ្នាំថោះ បព្ចាស័កពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦.៣០ នាទីរសៀល នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រ ១៥០.១៥១ ស្ថិតក្នុង ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កដោយរថយន្តម៉ាក Toyota Hiace ពណ៍ ស ពាក់ស្លាកលេខភ្នំពេញ ២BC ៨៨៣៤ បើកបរដោយ (អនិកជន)បានរត់គេចខ្លួនបាត់ ពាក់ព័ន្ធករណីខាងលើ រថយន្តបានធ្វើដំណើរទិសដៅពីរលិចទៅកើត លុះដល់ចំណុចកើតហេតុក៏បានរអិលជ្រុលទៅបុកខឿន និងបង្គោលភ្លើងបំភ្លឺកណ្ដាលទ្រូងផ្លូវ បញ្ជាក់នៅចំណុចកើតហេតុផ្លូវកោង បើកបរដោយល្បឿនលឿន បណ្ដាលឱ្យខូចខាតរថយន្ត ០១ គ្រឿង ទៅឈ្មោះបាក់បង្គោលភ្លើងបំភ្លឺផ្លូវ ០១ ដើម ។

ចំណែកអ្នកធ្វើដំណើរក្នុងរថយន្ត សរុបរួមចំនួន ០៨ នាក់ប្រុស០៥នាក់ ស្រី ០៣នាក់ ស្លាប់ ០១ នាក់ប្រុស(ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់បានដាច់ខ្យល់ស្លាប់ ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ
១.ឈ្មោះលីវ ឆេងអ៊ូ ភេទប្រុសអាយុ ៦០ ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យរងរបួសធ្ងន់
២. ឈ្មោះខៀវ ផល្លី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរងរបួសធ្ងន់។
៣.ឈ្មោះទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិសង្កាត់អូឬស្សី៣ ខណ្ឌ ៧ មករា រាជធានីភ្នំពេញរងរបួសធ្ងន់។
៤.ឈ្មោះ គឹម ផាត់ ភេទស្រីអាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបងរងរបួសធ្ងន់។
៥.ឈ្មោះ នឿន ស្រីណាក់ ភេទស្រី អាយុ.. រស់នៅភូមិឈ្នួលកោង រងរបួសធ្ងន់ សង្គ្រោះបន្ទាន់។
៦.ឈ្មោះ អ៊ុល វាសនា ភេទប្រុសអាយុ ៤០ឆ្នាំ (ស្លាប់)ពេលបញ្ចូនដល់មន្ទីរពេទ្យ។
៧.ឈ្មោះ សាវន ឆវ័ន ភេទប្រុសអាយុ ២១ឆ្នាំរស់នៅភូមិម៉ាក់ហឺន ឃុំអូម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរងរបួសស្រាល
៨.ឈ្មោះ យ៉ាតសំអាត ភេតប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិអូរចាឃុំអូរចា ក្រុងបាត់ដំបង រងរបួសស្រាល។

ក្នុងហេតុការណ៍នេះត្រូវបានសង្គ្រោះភ្លាមៗដោយយកចិត្តទុកដាក់និងចុះអនុវត្តផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

បើតាមសមត្ថកិច្ចថាមូលហេតុ ដែលនាំឲ្យគ្រោះថ្នាក់នេះកើតឡើងមកពីកត្តាល្បឿន ផ្លូវកោង និងអាកាសធាតុមេឃរលឹម
ក្រោយកើតហេតុនិងក្រៅការសង្គ្រោះ សមត្ថកិច្ចបានធ្វើការវាសវែងនិងយករថយន្តទៅរក្សាទុក្ខ នៅការិយាល័យចរាចរណ៍ផ្លូវគោក៕