សង្គម

មន្ត្រីនគរបាលស្រុកសំរោងបីរូប ត្រូវបានការិយាល័យបុក្គលឹក កោះហៅ សាកសួររឿងកាងជនបង្ករគ្រោះថ្នាក់ចរាចរណ៍

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះធ្លាយព័ត៌មានចេញពីស្នងការនគរបាលខេត្តតាកែវ ថាមានមន្ត្រីនគរបាលស្រុកសំរោងបីនាក់បានចូលខ្លូនទៅបំភ្លឺ នៅក្នុងការិយាល័យបុក្គលឹក រឿងកាងជនបង្ករក្នុងករណីគ្រោះថ្នាក់ចរាណ៍ នៅស្រុកព្រៃកប្បាស។

ប្រភពបានអោយដឹងទៀតថា មន្ត្រីនគរបាលបីរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ ទី១ឈ្មោះឌៀប មករា នាយផ្នែកព្រហ្មទណ្ឌ័ទី២ឈ្មោះគឹម សាញ់ អធិការងគ្រឿងញៀន និងទី៣ឈ្មោះផាត់ សារ៉ុម(ហៅឃន)អធិការងគ្រឿងញៀនអ្នកទាំង៣បានទៅបំភ្លឺរួចហើយ។

ប្រភពច្បាស់ការបានអោយដឹងថា មន្ត្រីទាំង៣រូបខាងលើគឺមានតែពីរនាក់ប៉ុណ្ណោះ ដែលជាប់ពាក់ពន្ធ័រឿងកាងជនល្មើស បង្ករគ្រោះថ្នាក់ចរាចរណ៍ រីឯមន្ត្រីម្នាក់ឈ្មោះឌៀបមករាពុំជាប់ពាកពន្ធ័ឡើយ។

គួរបញ្ជាក់ថា៖មានករណីគ្រោះថ្នាក់ចរាចណ៏មួយបានកើតឡើងនៅវេលាម៉ង២២និង៥៥នាទី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ ចំណុចគីឡូម៉ែត្រលេខ១០ និងលេខ១១ រវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា ពីលិចទៅកើតរថយន្តបង្ករម៉ាក(kea morning)ពណ៏ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម២a5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុជនបង្ករ បានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា ជាមន្ក្រីនគរបាលនៅស្រុកសំរោង ចំណែកអ្នកបើកម៉ូតូជាជនរងគ្រោះឈ្មោះនូន រតនា ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវរងរបួសបាក់ជើងទាំងសងខាង។ តាមសម្តីភាគីរងគ្រោះបានសម្ដែងការហួសចិត្ត ក្នុងសំណុំរឿងនេះ ដោយក្រោយកើតហេតុគឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់ មួយឈ្មោះលោក ឌៀប មករា ជាមន្រ្តីនគរបាលស្រុកសំរោង មានតួនាទីនាយផ្នែកព្រម្ហទ័ណ្ឌ មិនបានសហការ ជាមួយមន្រ្តីជំនាញចរាចរណ៏ ស្រុកព្រៃកប្បាសនោះទេ ដោយលាក់អត្តសញ្ញាណជនបង្ករ។

តាមសម្តីភាគីជនរងគ្រោះ បានបន្តទៀតថា ក្រោយកើតហេតុក៏មានមន្រ្តីនគរបាល១រូបទៀត ឈ្មោះឌឹម សាញ មានតួនាទីជាអធិការងគ្រឿងញៀន ចេញមុខយកឯកសារថយន្តរបស់ជនបង្ករ មកអោយខាងជនរងគ្រោះ ដោយបង្ខំអោយខាងជនរងគ្រោះទទួលយករថយន្តរបស់ជនបង្ករទៅ ដើម្បីបញ្ជប់រឿងតែភាគីរងគ្រោះមិនទទួលយក។

ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្រ្តីជំនាញបានបញ្ជូនសំណុំរឿងទៅកាន់ សាលាដំបូងខេត្តតាកែវរួចហើយ។
ភាគីជនរងគ្រោះសំណូមពរលោកស្នងការនគរបាលខេត្តតាកែវមេត្តាជួយបំភ្លឺ ចំពោះមន្ត្រីនគរបាល២រូប ដែលចេញមុខមកពាក់ពន្ធ័ក្នុងសំណុំរឿងខាងលើ ដោយសេចក្តីអនុគ្រោះ៕

ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299