សង្គម

សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំសម្រេចទទួលសមាជិក៤រូប និងបូកសរុបរបាយការណ៍ប្រចាំខែសីហា និងបន្តទិសដៅប្រចាំខែកញ្ញា

នាព្រឹកថ្ងៃទីអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សមាគមសារព័ត៌មានសុក្រឹតបើកអង្គប្រជុំទទួលសមាជិក៤រូបចូលជាសមាជិកនិងបូកសរុបរបាយណ៍ប្រចាំខែសីហានិងលើកទិសដៅបន្តខែកញ្ញា។

ក្នុងឱកាសដែរ លោក នួននី មានប្រសាសន៍លើកឡើងថាសមាគមសារព័ត៌មានសុក្រឹត បង្កើតឡើងដើម្បីចូលរួមជួយសង្គមជាតិ ប្រឆាំងព័ត៌មានក្លែងក្លាយ និងជួយបងប្អូនអ្នកសារព័ត៌មានដែលមានទុកធុរៈផ្សេងៗ និងងាយពាក់ពន្ធ័ការរងបណ្តឹងក្នុងការចុះធ្វើព័ត៌មាន។

លោក ប្រធាន មានប្រសាសន៍ផ្តែផ្តាំជំនួយស្មារតីថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃសមាគមទាំងអស់គឺមានក្រមសីលធម៌ គោរពវិជ្ជាជីវៈ វិន័យ ផ្ទៃក្នុង សមាគមអោយបានភ្ជាប់ភ្ជួន។

លោក នួន នី មានប្រសាសលើកទិសដៅបន្តថាខែកញ្ញា សមាគមសារព័ត៌មានសុក្រឹតនិងបន្តទទួលប្រធានអង្គភាពសារព័ត៌មានជាច្រើនដែលចូលរួមរស់នៃសមាគមសារព័ត៌មានសុក្រឹត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានពិតចូលរួមប្រឆាំងរាល់ព័ត៌មានក្លែងក្លាយដែលបំពុលសង្គម។

ឆ្លៀតឱកាសនោះដែលលោក នួន នី ប្រធានសមាគមបានប្រកាសសម្រេចទទួលសមាជិក៤រូបនិងប្រគល់តួនាទីក្នុងនោះរួមមាន៖
១/លោក កុក គីមថុង ចាងហ្វាងរស្មីនាគមាស ជាអគ្គលេខាធិការរង ទទួលបន្ទុក ទំនាក់ទំនងការងាទូរទៅក្នុងសមាគម។
២/លោក បូ ចន្ធូ ចាងហ្វាង CT news ជាសមាជិក
៣/លោក សុឹម វិសាល និពន្ធនាយក ផល្លីញូស៍ ជាសមាជិក
៤/លោក ស្ងួន ម៉ក និពន្ធនាយក រស្មីសំពៅលូន ជាសមាជិកនៃសមាគមសារព័ត៌មានសុក្រឹត។

សមាសភាពចូលរួមអង្គប្រជុំរួមមាន៖
១/លោក អ៊ុន ចាន់ថា អនុប្រធានសមាគម
២/លោក ស៊ិន ខ្វាន់ឆា អគ្គលេខាធិការរង{ទទួលបន្ទុកដស្រាយវិវាទ}
៣/លោក អ៊ុង វណ្ណៈ អគ្គលេខាធិការរង{ទទួលបន្ទុកសេដ្ឋកិច្ច}
៤/លោក លឹម សុវណ្ណា {ប្រធានរដ្ឋបាល}
៥/លោក បាន ប៊ុនសុផា {អនុប្រធានរដ្ឋបាល}
៦/លោក ឡុច ឆៃដែន {ហេរញ្ញិក}
៧/លោក លីម ផល្លី {ជំនួយការប្រធាន}
៨/លោក ធូ ចន្ថា {ជំនួយការអនុប្រធាន}

មុនបញ្ចប់អង្គប្រជុំលោក នួន នី ប្រធានសមាគម បានដាស់តឿនដល់ក្រុមការងារ និងលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំក្នុងសមាគមដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជូនដល់ក្រុមការងារថ្នាក់ដឹកនាំនៃសមាគម និង ជូនពរដល់ថ្នាក់ដឹកនាំក្រុមការងាទាំងអស់ទទួលបានជោគជ័យគ្រប់ភារះកិច្ច។