កម្លាំងអធិការនគរបាលស្រុកតាលោសែនជ័យបានឃាត់ខ្លួនបុរសម្នាក់ បានរំលោភក្មេងស្រីអាយុ ៨ឆ្នាំ។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។
លោកវរៈសេនីយ៍ត្រី សំ គ្រៀន នាយប៉ុស្តិ៍ផ្ទះរុងបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានចង្អុលបង្ហាញពីលោកហ៊ុល ហៃ អធិការស្រុកតាលោសែនជ័យ និងក្រោយពីទទួលបានបណ្ដឹងពីឈ្មោះ ជឹម ធឿម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិជង្រុក ឃុំផ្ទះរុងស្រុកតាលោសែនជ័យបានប្ដឹងទៅលើជនសង្ស័យឈ្មោះ ឡាញ់ ពឿន ភេទប្រុស អាយុ ៤១ ឆ្នាំរស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យថាបានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ ធ ច ថ អាយុ៨ឆ្នាំ ជាសិស្សកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៣និង៣០ នាទី ទៀបភ្លឺនៅចំណុចលើគ្រែក្នុងក្រោលគោ។
ក្រោយពីទទួលបណ្ដឹង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្ទះរុងបានចុះធ្វើការស្រាវជ្រាវនិងសាកសួរកុមារីដែលជាជនរងគ្រោះហើយកុមារីជនរងគ្រោះបានឆ្លើយបំភ្លឺថា ខ្លួនបានដេកនៅលើគ្រែក្នុងក្រោលគោជាមួយឪពុក ក្រោយមកជនសង្ស័យខាងលើបានចូលទៅហើយយកដៃលូកស្ទាបលើប្រដាប់ភេទក្មេងស្រីនោះ ហើយឪពុកជនរងគ្រោះបានភ្ញាក់ឃើញជនសង្ស័យធ្វើបែបនេះខ្លួនក៏បានស្ដីឱ្យជនសង្ស័យ បន្ទាប់មកជនសង្ស័យក៏ងើបដើរចេញទៅបាត់។ យប់ថ្ងៃដដែលជនរងគ្រោះបានឆ្លើយប្រាប់ឪពុកថា ជនសង្ស័យកន្លងមកធ្លាប់លួងលោមចាប់ឱបថើបនឹងយកដៃស្រាតខោជនរងគ្រោះចេញត្រឹមជង្គង់ហើយជនសង្ស័យបានស្រារខោខ្លួនឯង រួចរំលោភនៅវេលាពេលថ្ងៃពេលដែលឪពុកម្ដាយជនរងគ្រោះទៅធ្វើចំការ ។
ក្រោយធ្វើកំណត់ហេតុរួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ នៅហ្នឹងកន្លែងកើតហេតុហើយបញ្ជូនមកប៉ុស្តិ៍នគរបាលដើម្បីសួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមសារភាពចំពោះមុខសមត្ថកិច្ចនោះទេ។ ពាក់ព័ន្ធករណីខាងលើនេះកម្លាំងសមត្ថកិច្ចក៏ធ្វើការបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់។
យោងតាមពាក្យបណ្ដឹងអាណាព្យាបាលរបស់ជនរងគ្រោះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់បានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
ដោយ:ប៊ន សំណាង
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299