គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានណែនាំគ្រប់ស្ថាប័នទាំងអស់រៀបចំ ពិធីបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឱ្យបានល្អទៅតាមប្រពៃណីទំនាមទម្លាប់ព្រះពុទ្ធសាសនាខ្មែរ ដើម្បីបង្ក លក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទបានទៅធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា ទៅតាមគន្លងនៃព្រះ ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបានឱ្យដឹងថា ពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ផែនការណែនាំនេះបានជំរុញឱ្យក្រសួងស្ថាប័ន្ធពាក់ព័ន្ធត្រូវចូលរូមផ្យព្វផ្សាយ ឱ្យបានទូលំទូលាយ លើកទឹក ចិត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការក្រោមឱវាទ បានចូលរួមបំពេញកុសល ជាប្រពៃណី នៅតាមវត្តអារាមឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុក ម្តាយ បងប្អូន ជីដូន ជីតា តាមបំណងប្រាថ្នារៀងៗខ្លួន។
បន្ថែមពីនេះទៀតបានជំរុញឱ្យមន្ទីរធម្មការ និងសាសនា រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈ ឱ្យបានល្អប្រសើរ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងរម្លឹកគ្រប់វត្តអារាម ឱ្យរៀបចំសម្អាត បូជនីយដ្ធាន ស្តូប កន្លែងតម្កល់អដ្ធិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យ ពូជសាសន៍ ត្រូវតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា។
សូមរំលឹកថាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់ របស់ ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលត្រូវយកចង្ហាន់និងទេយ្យទានទៅប្រគេនព្រះសង្ឃ ព្រះទាំងអ្នក មានគុណ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណ មាតាបិតា ជីដូនជីតា នឹងជនរួមជាតិ ទាំងឡាយ ដែលបានលាចាកលោកទៅកាន់លោកខាងមុខ ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាព ដ៏ទូលំទូលាយ៕