ពោធិ៍សាត់ ៖ ក្រោយពីបណ្ដាញសារព័ត៌មានពេញចិត្តមេឌា បានចុះផ្សាយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា «លោក តាំង សារ៉េត (ហៅម៉ែន) ឈ្មួញរកស៊ីលក់អាចម៍ដី រងការរិះគន់ពីពលរដ្ឋក្នុងសង្កាត់រលាប ខណៈអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់»។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកសេង ប៊ុនថុល ប្រធានមន្ទីរ៉ែ និងថាមពលខេត្តពោធិ៍សាត់ បានឱ្យ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ដឹងថា ក្រុមហ៊ុនរបស់លោកតាំង សារ៉េត ហៅម៉ែន មានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនបានធ្វើខុសផ្ទុយពីច្បាប់ដែលបានអនុញ្ញាតឲ្យនោះទេ។
ដូច្នេះសូមជូនដំណឹងទៅដល់ពលរដ្ឋនៅក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់ និងសាធារណជនមេត្តាជ្រាប និងសូមកុំមានការភាន់ច្រឡំ។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299