ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល រួមជាមួយ លោក ម៉ៅ ស៊ីថា ប្រធានបណ្ដាញយុវជនខ្មែរមហានគរ និង សមាជិកនៃបណ្ដុំអង្កការសង្គមស៊ីវិល បានរៀបចំធ្វើវេទិការសាធារណៈមួយស្ដីអំពី គុណតម្លៃនៃការថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍន៍ ទីតាំងនៅ ឃុំ ព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
កម្មវិធីទទួលបានការចូលរួមដោយគណៈអធិបតី និងភ្ញៀវកិត្តិយសជាច្រើនពីសំណាក់ ឯកឧត្តម លោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល គណៈអភិបាលស្រុក និង បងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់ ពិសេស លោកគ្រូ អួន សារ៉ាត់ ជាភ្ញៀវកិត្តិយសផងដែរ។
វេទិកាប្រព្រឹត្តទៅដោយរលូន និង ទទួលបានលទ្ធផលនៃការយល់ដឹងខ្ពស់ ទាក់ទងនឹង ការរក្សាសុខសន្តិភាព ជាគ្រឹះមួយសំខាន់បំផុត ដែលអាចផ្ដល់ឱកាស និង លទ្ធភាពនៃការអភិវឌ្ឍន៍រីកចំរើនជឿនលឿនបន្តបន្ទាប់ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខស្រួល មិនដូចសម័យកាលដើមដូចជា ជំនាន់ខ្មែរក្រហម ជាអាទិ រឺដូចជាបណ្ដាប្រទេសនានា អ៊ុយ ក្រែន មីយ៉ាន់ម៉ា រូស្ស៊ី សូដង់ ហ្ស៊េរី កំពុងស្រេកឃ្លានសន្តិភាព គ្មានឱកាសអភិវឌ្ឍន៍ ប្រជាពលរដ្ឋរស់នៅទាំងលំបាកវេទនាបំផុត។
ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា ដើម្បីអភិវឌ្ឍ និង រស់នៅដោយរីកចម្រើនសុខស្រួលទាំងអស់គ្នា៕