ខេត្តតាកែវ៖ គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តតាកែវ ដំណាងដោយលោក ឧត្តមសេនីយត្រី ជា សំបូរណ៍ អនុប្រធានលេខាធិការដ្ឋានប្រតិបត្តិ និងលោក រស់ ប៊ុនធឿន ជាសមាជិកគណៈកម្មការនិងជាអភិបាលស្រុកអង្គរបូរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចុះទៅទីតាំងដីរបស់លោក កាំង ប៊ុនលី ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ការចុះទៅទីតាំងដីខាងលើពីសំណាក់លោកអភិបាលស្រុក និង គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ធ្វើឡើងក្រោយមានសកម្មភាពកាយដីមាត់ស្ទឹងរៀបខឿន ដែលម្ចាស់ដីអះអាងថា ជាការទប់ស្កាត់ការបាក់ដីស្រុតច្រាំង ក្នុងគោលបំណងប្រើប្រាស់កុំឲ្យបាក់ដាច់ច្រាំងដល់ផ្លូវនិងក្បាលដីគាត់។
ក្រោយមានការជជែកវែកញែករវាងអាជ្ញាធរជំនាញ និង ម្ចាស់ដីរួចមក លោក កាំង ប៊ុនលី ក៏បានឯកភាពបញ្ឈប់សកម្មភាពខ្លួនក្រោយចប់កិច្ចប្រជុំនោះភ្លាមៗផងដែរ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:019840732/061881299