សង្គម

លោកសាស្រ្តាចារ្យបណ្ឌិត វិន សាវឿន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ នាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវចែកជូនប្រជាពលរដ្ឋខ្វះខាត

ខេត្តត្បូងឃ្មុំ÷ថ្ងៃទី២៧ មិថុនា ២០២៣ លោកសាស្រ្តាចារ្យបណ្ឌិត វិន សាវឿន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជនបាននាំអំណោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ប្រគល់ជូនប្រជាពលរដ្ឋ ខ្វះខាត ៨ភូមិ ៤០គ្រួសារនៃឃុំវាលម្លួរ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ចំនួន ៤០គ្រួសារ,រួមទាំងយុវជនបក្សឃុំ៦នាក់,យុវជបក្សភូមិ៥២នាក់,សាខាបក្សភូមិ២៤នាក់,មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល១នាក់,ចូលបច្ច័យបុណ្យសព្វសមាជិកបក្ស,គណអចន្ត្រៃឃុំ៩នាក់ និងអាហាសាមគ្គីថ្ងៃត្រង់ជាមួយយុវជនបក្សឃុំ ។

លោកសាស្រ្តាចារ្យបណ្ឌិត វិន សាវឿន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ គឺជាគណបក្សតែមួយគត់ ដែលកើតពីប្រជាជន នៅជាមួយប្រជាជន និងបម្រើប្រជាជនដោយគ្មានលក្ខខណ្ឌ ជាក់ស្តែង បានរំដោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យរួចផុតពីជ្រោះមរណ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវឃោរឃៅព្រៃផ្សៃបំផុត ។

ក្រោយពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ កម្ពុជា ចាប់ផ្ដើមអភិវឌ្ឍជាតិពីបាតដៃទទេ ពីចំណុចសូន្យ រហូតមកដល់បច្ចុប្បន្នកម្ពុជា និងប្រជាជនកម្ពុជា មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ មានស្ថិរភាព និងសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស ។

ប៉ុន្តែពួកអគតិទាំងនោះ មិនបានស្វាគមន៍ និងកិច្ចប្រឹងប្រែងរបស់សម្តេចតេជោទេ តែបែរជាចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាល ថាមានចេតនាអាក្រក់ ចង់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ ។ បងប្អូនជនរួមជាតិ បានដឹង បានឃើញហើយថា ដោយសារប្រជាជនកម្ពុជាទទួលបានការចាក់វ៉ាក់សាំងការពារកូវីដនេះ បានច្រើនលើកច្រើនសាទើបប្រជាជនយើងចៀសផុតពីជ្រោះមរណនៃជំងឺកូវីដ ១៩ ។

សក្ខីភាពគ្រប់បែបយ៉ាង បានសបញ្ជាក់ឱ្យឃើញថា គ្រប់គោលនយោបាយ គ្រប់សកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល គឺធ្វើឡើងដើម្បីតែផលប្រយោជន៍ប្រជាជន ដើម្បីថែរក្សាការពារ ស្ថិរភាព បូរណភាព ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍជាតិជានិរន្តរ៍ ។

លោកសាស្រ្តាចារ្យ ក៏បានលើកឡើងអំពីសម្មភាពបម្រើជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត បងប្អូនប្រជាពលរដ្ឋបានគាំទ្រពេញទំហឹងទះដៃអបអរសាទរទាំងទឹកមុខស្រស់ស្រាយ។

លោកសាស្រ្តាចារ្យបណ្ដិត ក៏បានបន្តទៀតថា ទាំងនៅបច្ចុប្បន្ន ទាំងនៅអនាគត គណបក្សប្រជាជនកម្ពុជា នៅតែរក្សាគោលជំហរដដែល គឺបន្តបម្រើផលប្រយោជន៍ និងប្រជាជនជាចម្បងជានិច្ច ។

ហេតុនេះ ដើម្បីប្រជាជន និងប្រទេសជាតិ រក្សាបាននូវស្ថិរភាព បូរណភាពទឹកដី សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍជានិរន្ត សូមបងប្អូនទាំងអស់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ដើម្បីរក្សាភាពឈ្នះលើសលប់ ភ្លូកទឹកភ្លូកដីបន្តទៀត៕