សង្គម

ពលរដ្ឋ ឃុំត្រែងត្រយឹង សម្ដែងក្តីបារម្ភ ចំពោះបនល្បែងស៊ីសង ជល់មាន់តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ ក្នុងភូមិទី៤ អាជ្ញាធរមិនបង្ក្រាប!!

ខេត្តកំពង់ស្ពឺ: ល្បែងមាន់ជល់អនឡាញ និងឡូតូបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កើតមានស្ទើរតែគ្រប់ហាងកាហ្វេ និងតាមក្លឹបកីឡាបាល់ទះឡើងវិញហើយ នៅក្នុងស្រុកភ្នំស្រួច។យោងតាមប្រភព ពីពលរដ្ឋនៅឃុំត្រែងត្រយឹង ពួកគាត់កំពុងតែសម្ដែងការព្រួយបារម្ភ ចំពោះវត្តមាន ល្បែងស៊ីសងមាន់ជល់ តាមអនឡាញ ត្រូវបានក្រុមថៅកែល្បែង ដាក់ពង្រាយនៅតាមហាងកាហ្វេ និងតារាងបាល់ទះ។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន។

ប្រភពបានលើកឡើងថា ល្បែងអនឡាញតាមទូរទស្សន៍ និងឡេបថប ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ច ចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀត ត្រូវគេថែរក្សាទុក បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ <<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេគឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299