នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ទទួលភារ:កិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានជួបជាមួយ ឯកឧត្តម អ៊ូអិណា អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម សណេះសំណាល និងស្វែងយល់អំពីគោលនយោបាយ ពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា និងដើម្បីជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាចំពោះការវិនិយោគបរទេស និងជាពិសេសអំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន។
នៅក្នុងជំនួបនោះ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពី សំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្គ្រាម និងជម្លោះនៅ បណ្តាប្រទេសមួយចំនួន ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយពាណិជ្ជកម្ម តួនាទីរបស់ កម្ពុជា នៅក្នុងតំបន់ ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះ នៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន។ល។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា បានថ្លែងអំណគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រគោលនយោបាយការបរទេសរបស់ជប៉ុន និងជាពិសេសចំពោះការបង្កើត និងថែរក្សាទំនាក់ទំនងដ៏ល្អជាមួយប្រទេសជប៉ុន។
ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម អ៊ូអំណុ អាត់ស៊ូស៊ី ពេញចិត្តចែករំលែកព័ត៌មានដល់ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អពីគោលនយោបាយពាណិជ្ជកម្មអន្ដរជាតិរបស់ជប៉ុន និង ព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធ ដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលស្វែងរក ការឱកាសធ្វើការវិនិយោគនៅកម្ពុជា។ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ថាកម្ពុជាមានកក្ដទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេសកត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម (យុវជនពេញ កម្លាំង) និងស្ថិរភាពនយោបាយ និងកោតសរសើរដល់ឆន្ទៈ និងគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែនទៀតពីសំណាក់អ្នកវិនិយោគបរទេស ជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណដល់ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី ដែលបានជួបសម្តែងការគួរសម សំណេះសំណាល ចែករំលែកព័ត៌មាន និងពិភាក្សាការងារជុំវិញទំនាក់ទំនង ពាណិជ្ជកម្ម និងការវិនិយោគ ដែលកាយវិការនេះ បង្ហាញឲ្យឃើញនូវការរាប់អានជ្រាលជ្រៅ ការយកចិត្តទុកដាក់ និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់ទំនាក់ទំនងឲ្យកាន់តែល្អ និងជិតស្និទ្ធរវាងប្រទេសទាំង ពីរ ក៏ដូចជាការបង្កើតនូវបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជានិង ជប៉ុន។
ឯកឧត្តម អ៊ូអិណា អាត់ស៊ូស៊ី បានប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និងរីករាយធ្វើការជាមួយឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅ ដល់អ្នកវិនិយោគដែលមានសក្ដានុពលនៅប្រទេសជប៉ុន។