ខេត្តតាកែវ ៖ ក្រោយមានកាសែតផ្សព្វផ្សាយព្រោងព្រាតរឿងលោក រស់ ប៊ុនធឿនចៅហ្វាយស្រុកអង្គរបុរីមិនលក់ពាក្យដេញថ្លៃអោយទៅក្រុមហ៊ុនជាច្រើពេលនេះដឹងដល់សភាពាណិជ្ជកម្មខេត្តហើយ។
លោកជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ បានប្រាប់បណ្ដាញសារព័ត៌មានពេញចិត្តមេឌា អោយដឹងថា បើសិនអាជ្ញាមិនលក់ពាក្យដេញថ្លៃអោយទៅក្រុមហ៊ុនដើម្បីប្រកួតប្រជែងគ្នា អោយមានតម្លាភាពគឺអាជ្ញាធរ ជាអ្នកខុសទាំងស្រុង។
លោកបានបន្តទៀតថា ក្នុងនាមលោកប្រធានសភាពាណិជ្ជខេត្ត លោកនិងជំរាបទៅលោកអ៊ូច ភា អភិបាលខេត្តតាកែវដើម្បីអោយអាជ្ញាធរ ស្រុកអង្គរបុរី ធ្វើការបកស្រាយថាមូលហេតុអ្វី បានជាមិនលក់ពាក្យដេញថ្លៃអោយទៅក្រុមហ៊ុន។
គួរំលឹកថា ជិតដល់ថ្ងៃដែលបើកសំណើរដេញថ្លៃធ្វើផ្លូវបេតុងអាមេប្រវែជាង៤រយម៉ែត្រដែលជាគម្រោងរបស់រដ្ឋបាលសាលាស្រុកអង្គរបូរី តែលោកចៅហ្វាយស្រុកនៅតែមិនព្រមលក់ពាក្យឲ្យក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃដដែល។ ជារឿងផ្ទុយស្រឡះ ដែលលោក រស ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ដាក់ប្រកាសលក់ពាក្យដេញថ្លៃជាសាធារណៈក្នុងគម្រោងធ្វើផ្លូវអភិវឌ្ឍក្នុងមូលដ្ឋានខ្លួននោះទេ គឺមិនលក់ពាក្យឲ្យក្រុមហ៊ុនដែលមានបំណងចូលរួបដេញថ្លៃឲ្យទូលំទូលាយនោះទេ។ មានក្រុមហ៊ុនជាច្រើនដែលមានបំណងទៅទិញពាក្យបានបញ្ជាក់ថា អ្នកកាន់ពាក្យសម្រាប់លក់ឲ្យក្រុមហ៊ុនមិនព្រមលក់ទេ គឺទាល់តែមានបញ្ជាពីលោក រស ប៊ុនធឿន ដែលជាចៅហ្វាយស្រុក ទើបគេព្រមលក់ឲ្យ។ ពួកគេនិយាយថា ប្រហែលជាលោកចៅហ្វាយស្រុកលក់ពាក្យឲ្យក្រុមហ៊ុនណាដែលមានសម្ពន្ធភាពស្និតជាមួយលោកហើយមើលទៅ ព្រោះងាយស្រួលនិយាយគ្នា ពេលដេញថ្លៃបានគម្រោង (ឃុបឃឹតគ្នាពុករលួយរវាងអាជ្ញាធរ និង ក្រុមហ៊ុន)។
ពាក់ព័ន្ធការមិនលក់ពាក្យឲ្យក្រុមហ៊ុននេះ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី មិនអាចសុំការបំភ្លឺបានទេ ដោយហៅទូរស័ព្ទចូលជាច្រើនដង លោកមិនទទួល។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកអង្គរបូរីបានប្រកាស់លក់ពាក្យចូលរួមដេញថ្លៃការងារជុសជុលផ្លូវបេតុងអាមេប្រវែង ៤៥១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង០១កន្លែង ប្រចាំឆ្នាំ២០២៣ ស្ថិតនៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយលក់ពាក្យចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ និង ទទួលពាក្យបើកសំណើរដេញថ្លៃនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹកនៅអង្គភាពលទ្ធកម្មសាលាស្រុកអង្គរបូរី។ ក្នុងនោះដែររដ្ឋបាលសាលាស្រុកបញ្ជាក់ថា គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស (គឹតទាំងសហគ្រាសឯកត្តបុគ្គល)ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមដាក់ពាក្យដេញថ្លៃបានជាសារធារណៈ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299