ខេត្តតាកែវ÷ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣ វេលា ម៉ោង ០៣,៣០នាទីស្ថិតក្នុងភូមិផ្សារជ្រៃ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(លួចម៉ូទ័រ ស្វាននិងប៉ុសផ្សារដែក) កើតឡើង បង្កដោយជនសង្ស័យ០២នាក់៖ ១,ឈ្មោះគួយ សុខគីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ(ឃាត់ខ្លួន) ០២,ឈ្មោះហ៊ន លាង ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរីបូរី ខេត្តតាកែវ(ឃាត់ខ្លួន)។
បានធ្វើសកម្មភាព ចូលក្នុងតូបលក់ និងជួសជុលម៉ូទ័រ លួចយកម៉ូទ័រស្វានបុក ចំនួន០៣គ្រឿង ម៉ូទ័រខាត់ ចំនួន០១ គ្រឿង ប៉ុសផ្សារដែក ចំនួន០១គ្រឿង របស់ម្ចាស់ឈ្មោះ សាញ់ យឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជួសជុលម៉ូទ័រ រស់នៅភូមិកើតហេតុ ខណៈដែលម្ចាស់ចាក់សោរតូបរួចទៅដេកផ្ទះ។ រួចឈ្មោះ គួយ សុខគីម បានយកប៉ុសផ្សារដែក ទៅលក់ឲ្យឈ្មោះ ផាត់ ជ្រុយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(គេច ខ្លួន)។
បន្ទាប់មកបានឲ្យឈ្មោះ សាង លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(ឃាត់ខ្លួន)។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៍ស សេរីឆ្នាំ២០២១ ពាក់ ផ្លាក លេខ តាកែវ 12 7892 ជូនយកម៉ូទ័រស្វានចំនួន០២គ្រឿង យកទៅលក់ឲ្យឈ្មោះ ឈាងលី ស៊ីណាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួន)។
ក្រោយទទួលបានបណ្តឹង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ និងមានការសម្រប សម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក ព្រៃកប្បាស សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឃាត់ ខ្លួនជនស្ស័យ ទាំង០៤នាក់ ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បី សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ដោយមានការឯកភាពពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងយើងបាន ប្រគល់ម៉ូទ័រស្វាន និងប៉ុសផ្សារដែក អោយទៅម្ចាស់ដើមវិញ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299