ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ពុំមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ។
ក្នុងនោះអ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅកម្ពុជា គឺនៅសេសសល់តែចំនួន ៨នាក់ សុទ្ធសឹងជាបុរសកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕