សង្គម

ករណីឃាតកម្មវាយសម្លាប់ជនជាតិចិន ហើយរុំកន្ទេលផ្លុងចោលនៅក្នុងបុរីកាំងម៉េង..!

(កណ្ដាល): មានករណីឃាត្តកម្មមួយដែលឃាតក វាយសម្លាប់យ៉ាងឃោឃៅ រួចហើយរុំកន្ទេលយកទៅផ្លុងចោលនៅក្នុងបរិវេណបុរីកាំងម៉េង ដែលគេប្រទះឃើញកាលពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទស្រី អាយុប្រហែលជិត៤០ឆ្នាំ ជាជនជាតិចិន។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា: ជនរងគ្រោះត្រូវបានគេវាយសប្លាប់យ៉ាងអណោចអធម្ម បែកមុខខ្ទេចមើលលែងយល់ រួចកាច់បំបាក់ ក និងជាំពេញខ្លួន។

បច្ចុប្បន្នសមត្តកិច្ចកំពុងតែធ្វើសាកលវិច្ច័យ និងការស្រាវជ្រាវស្វែងរកវត្ថុតាង ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ដែលជាឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕