សង្គម

អាចម៍ដី ដែលចាក់ចូលបឹងតុំ កាយចេញមិនទាន់អស់ទេ

ខេត្តតាកែវ ៖ ទីតាំងចាក់ដីចូលចំណីបឹងតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានអាជ្ញាធរក្រុង ចុះចាប់រថយន្តបាន៣គ្រឿងកាលពីប៉ុន្មានថ្ងៃមុន មកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់ទីតាំងនៅមិនទាន់កាយយកអាចម៍ដីចេញអស់នោះទេ។

ក្រោយអាជ្ញាធរក្រុងដូនកែវ ចុះចាប់រថយន្តដែលដឹកដី ចាក់ចូលចំណីបឹងតុំ និងបានហៅម្ចាស់ទីតាំង មកធ្វើកិច្ចសន្យាកាយអាចម៍ដី ដែលបានចាក់ចេញវិញឲ្យអស់នោះ មកដល់ថ្ងៃ២៥ឧសភានេះ គឺនៅសភាពដដែល ដូចជាគ្មានការកាយចេញវិញ តាមអ្វីដែលអាជ្ញាធរបានប្រាប់សោះ។

ប្រភពពីប្រជាពលរដ្ឋ ក្បែរខាងទីតាំងខាងលើបង្ហើបថា ម្ចាស់ទីតាំងនេះ ជាបុគ្គលមានឥទ្ធិពលក្នុងស្រុកភូមិ ចឹងមិនងាយនិងកាយដីចេញវិញ ដូចពាក្យសន្យាជាមួយអាជ្ញាធរនោះទេ។ ដោយឡែក អាជ្ញាធរក្រុងព្រមានប្រើវិធានការណ៍ក្តៅ លើម្ចាស់ទីតាំងនោះ បែបមិនងាយទេ ព្រោះទីតាំងនេះធ្លាប់ ចាក់ដីចូលចំណីបឹងលើកមុនម្តង ហើយលើកនេះក៏ចាប់ផ្តើមចាក់ ត បន្ថែមទៀត។

មហាជនលើកឡើងថា អាជ្ញាធរក្រុង ដូចជាយឺតយ៉ាវលើចំណាត់ការនេះ ម្យ៉ាងដូចជាធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ព្រោះថាចាប់រថយន្តមករក្សាទុក តែម្ចាស់ទីតាំងម៉េចមិន ចាត់វិធានការណ៍តាមផ្លូវច្បាប់ផង ដើម្បីទុកជាគំរូ មិនមែនហៅមកធ្វើកិច្ចសន្យាស្ងាត់ៗហើយក៏ស្ងប់វិញ ។

សូមបញ្ជាក់ថា កម្មសិទ្ធសាធារណៈ ជំពូកទី២ មាត្រាទី១៥ -១៦ ៖
អំពីការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ
– មាត្រាទី២៥៩ ផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំដល់៥ឆ្នាំ ។ ចារី(អ្នកប្រព្រឹត្ត) មានការតព្វកិច្ចចាកចេញពី ទ្រព្យសម្បត្តិរដ្ឋជាបន្ទាន់៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010849732/061881299