ភ្នំពេញ៖នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ែន វុទ្ធី ប្រធានសមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសង្គម និងជាសមាជិកសហភាពសហជីពការងារសន្តិភាព(PLUC) បានដឹកនាំក្រុមការងារ ចុះ សំណេះសំណាល និងធ្វើការចែកកាត ជូនបងប្អូនសមាជិកកង់បីចំនួន ០៥ កង់បី នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ម៉ែន វុទ្ធី ប្រធានសមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសង្គមបានបញ្ជាក់ថា៖បងប្អូនអាជីវកកង់បីចំនួន៥នាក់បានទទួល កាតសម្គាល់ខ្លួននិងមានទទួលស្គាល់ពីសមាគមបានត្រឹមត្រូវនិងគោលបំណងដើម្បីជួយពង្រឹងពង្រីកអាជីវករនិងគាំពាដល់សមាជិកដែរទុកធុរះដល់ពួកគាត់។
ក្នុងឱកាសដែរលោក ម៉ែន វុទ្ធី ប្រធានសមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសង្គមបានពាំនាំប្រសាសន៍ផ្តែរផ្តាំពីលោក ស ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាព(PLUC)ដល់បងប្អូនជាអាជីករកង់បីទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នានិងចេះយល់យកគ្នាទៅវិញមកនិងចេះជួយគ្នាយកអាសាគ្នាចេះចង់សម្ព័ន្តមិត្តភាពរវាងគ្នានិងគ្នាចេះស្រលាញ់គ្នា។
ជាចុងក្រោយលោក ម៉ែន វុទ្ធី ប្រធានសមាគមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសង្គមបានជូនពរទៅដល់បងប្អូនអាជីវករកង់បីទាំងអស់សុខភាពល្អរឹងមាំងសូមថែទាំសុខភាពនិងសូមប្រកបការងារអោយបានរីកចំរើនទៅមុខបន្តទៀតដើម្បីចិញ្ចឹមគ្រួសារ។