កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងការប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចំនួន20,000$ និងថវិកាចលនាគាំទ្ររបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១៨,៣២១,០០០រៀល ប្រគល់ជូនសាខាកាកបាទក្រហមខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299