ខេត្តកណ្តាល ៖ ល្បែងឆ្នោតកន្ទុយលេខវៀតណាមកំពុងពេញនិយមលេង នៅក្នុងសង្កាត់ដើមមាន និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សង្ស័យមានបារមីខ្ពស់ ទើបសមត្ថកិច្ចមិនធ្វើការបង្ក្រាប ឬទប់ស្កាត់សោះ ?
ជារៀងរាល់ថ្ងៃនេះគេឃើញអ្នកកត់កន្ទុយលេខវៀតណាមដែលគេហៅថា កូនកញ្ច្រែងបានធ្វើសកម្មភាព កត់ឆ្នោតយ៉ាងបើកចំហ បើទោះបីជា មានសេចក្តីរាយការណ៍ជូនទៅ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយ ចំពោះទីតាំងកត់ឆ្នោតវៀតណាមទាំងពីរទីតាំងខាងលើនេះ ជាច្រើនលើកច្រើនសារក៏ដោយ។ គេមើលឃើញថា ការលេងភ្នាល់ល្បែងចាក់កន្ទុយលេខវៀតណាម នៅទីតាំងខាងលើ នៅតែបើកដំណើរការ ទទួលកត់កន្ទុយលេខឆ្នោតវៀតណាមដដែល ហាក់ដូចជាមិនញញើតនិងច្បាប់បន្តិចទាល់តែសោះ។ នេះបើតាមប្រភព ដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន។
ល្បែងកន្ទុយលេខគឺជាល្បែងមួយអាចងាយស្រួលពង្វក់អារម្មណ៍របស់អ្នកលេងតាមរយៈការដេកយល់សុបិន្ត ឬការស្រមើលស្រម៉ៃឃើញអ្វីផ្សេងមិនថា ល្អឬអាក្រក់មកលើខ្លួនរងគ្រោះថ្នាក់ទៅថ្ងៃក្រោយក៏មិនខ្វល់ដែរគិតតែកាត់ចាក់កន្ទុយលេខ ដែលគេនិយាយថា ព្រឹកស្តាយលេខល្ងាចស្តាយលុយ ឈ្នះមុខខ្លាញ់ចាញ់មុខសេះ ចាញ់ក្រពុលមុខទាល់តម្រេះកើតជាអំពើហិង្ស និងចោរកម្ម ។
កាលពីមុនអ្នកដេកសុបិន្តឃើញមិនល្អបើតាមអបិយជំនឿព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឃឬអាចារ្យមកសូត្រធម៌បាចអង្កបណ្តេញគ្រោះចង្រៃចេញដើម្បីសុំសេចក្តីសុខសប្បាយ ។ ប៉ុន្តែក្រុមអ្នកញៀនល្បែងកន្ទុយលេខទាំងនោះមិនដែលខ្វល់ពីបញ្ហានេះទេ រហូតអ្នកខ្លះសូម្បីតែមានមនុស្សស្លាប់ ឬគ្រោះថ្នាក់មានរបួសបន្តិចបន្ទួចបែរជានាំគ្នាកាត់ចាក់កន្ទុយលេខកន្ទុយក្បិនយួនព្រោងព្រាត។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងក្រុងតាខ្មៅ នៅតែអំពាវនាវស្នើសុំអាជ្ញាធរក្រុងតាខ្មៅ សុំមានវិធានការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងឆ្នោតន្ទុយលេខវៀតណាម នៅទីតាំងខាងលើនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299