បើយោងតាមហ្វេសប៊ុកផ្លូការ FA Thailand បានសរសេររៀបថា សហព័ន្ធកីឡាបាល់ទាត់ថៃ សូមសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះភាពចលាចលនៅក្រៅទីលានប្រកួត បានកើតឡើងអំឡុងពេលប្រកួត ចំពោះទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក បានបង្កការខូចខាតយ៉ាងខ្លាំងដល់មុខមាត់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។
សហព័ន្ធកីឡាបាល់ទាត់ថៃ នឹងបើកការស៊ើបអង្កេតរកការពិតជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធការផ្ទុះអំពើហឹង្សាក្នុងទីលានកាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេមយប់មិញ និងសន្យាដាក់បំរាមទណ្ឌកម្មដល់បុគ្គលពាក់ព័ន្ធបង្ករឿងនោះទៀតផង។
ជាពិសេសក្រុមគ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិកដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ។ រាល់តួនាទី កាតព្វកិច្ច ត្រូវតែដឹងពីភាពចាស់ទុំ ការអត់ធ្មត់របស់ពួកគេសម្រាប់ការល្បួងលោមល្អឥតខ្ចោះនៅក្រោមការប្រកួតប្រជែងដែលមានសម្ពាធខ្ពស់។
ចំពោះការស៊ើបអង្កេតនេះ សហព័ន្ធកីឡាបាល់ទាត់ថៃនឹងចាប់ផ្តើម ក្រោយពេលក្រុមគ្រូបង្វឹក និងក្រុមការងារ ព្រមទាំងក្រុមកីឡាករជម្រើសជាតិថៃត្រឡប់ទៅដល់ស្រុកកំណើតវិញ ជាពិសេសក្រុមគ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិកដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ ។
ជាមួយគ្នានេះដែរ FA Thailand ក៏បានសោកស្តាយនូវរឿងរ៉ាវដែលបានកើតឡើង និងត្រៀមចេញលិខិតសុំទោសទៅកាន់ភាគីពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះដូចគ្នា៕