ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញធំៗ និងមន្ត្រីពាក់ព័ន្ធបានបង្ហើបឲ្យដឹងថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ួន សុវណ្ណារ៉ា មិនបានទប់ស្កាត់បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់។ មិនខ្វាយខ្វល់ពីការរកចំណូលបង់ពន្ធជូនរដ្ឋតាមផែនការស្ថាប័ន ខ្លួននោះទេ ហើយថែមទាំងមិនបានទប់ស្កាត់រាល់បទល្មើសទំនិញគេចពន្ធនោះឡើយ។
យោងតាមការចេញផ្សាយរបស់ អង្គភាពសារព័ត៌មាន CEN បានអោយដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬ ក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យ សាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស។ ក្រុមអនុលោម សេនាធិការនៃ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានធ្វើឱ្យ ប្រធានការិយាល័យគយ មួយចំនួនរត់ចែកជើងគ្នា។
រីឯនៅក្នុងដែនសមត្ថកិច្ចរបស់លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួត រាជធានីភ្នំពេញ កៀនស្វាយ ដោយផាកពិន័យជាប្រាក់ជាង ៦០ម៉ឺនដុល្លារ។ ប្រធានការិយាល័យគយ និងរដ្ឋាករកម្ពុជា ដែលរត់ខ្វែង ដៃជើងគ្នាទាំងយប់នោះក៍បានឡើងមកសុំជួបលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដើម្បីបក ស្រាយការពារកំហុសរបស់ខ្លួន។ ខណៈនោះអ្នកណាឡើងមកដោះ ស្រាយទាន់ពេលវេលារួចខ្លួន។ រីឯអ្នកឡើងមកមិនទាន់ត្រូវបានដកបញ្ឈរជើង។
ប្រភពដដែលបានបន្តថា ដោយការមើលឃើញករណីគយប្រចាំការិយាល័យ បង់ពន្ធជូនរដ្ឋមិនគ្រប់តាមផែនការនោះ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ក៍បានចេញបញ្ជាឱ្យ ក្រុមអនុលោម ចុះទៅត្រួតពិនិត្យទំនិញ ផែស្ងួតភ្នំពេញ រកឃើញថា ទំនិញគេចពន្ធរបស់ ក្រុមហ៊ុនសាំងហ្គាពួរ នៅផែស្ងួត ភ្នំពេញ ភាគច្រើនជា ផលិតផលមកពីប្រទេសលោកខាងលិច ដែលត្រូវបង់ពន្ធថ្លៃជាងគេអស់។
ទាក់ទងករណីនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការស្រាយបំភ្លឺ ពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានគយចល័តតំបន់១ នៃរាជធានីភ្នំពេញ បានទេដោយគ្មានលេខទូរសព្ទទំនាក់ទំនង។
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំផ្កាស្រាយបំភ្លឺ ពីសាមុីពាក់ព័ន្ធ រៀងរាលើម៉ោងធ្វើការ តាមច្បាប់របបសារព័ត៌មាន។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299