សង្គម

លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងគណៈបញ្ជារឯកភាពខណ្ឌចុះទប់ស្កាត់ទីតាំងល្បែងសុីសងយីហោ កាសា (CASA)!!!

ភ្នំពេញ៖ក្រោយពីទទួលបានព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានបង្ហោះនៅក្នុងបណ្តាញសង្គម មានទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងខុសច្បាប់នៅថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាក់ស្តែងនូវទីតាំងដែលសង្ស័យបង្កប់លួចបើកល្បែងស៊ីសងខុសច្បាប់យីហោ កាសា (CASA) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញថា÷ មានបុគ្គលិក០៣នាក់ដែលប្រចាំការបើកទទួលលេងឆ្នោតឡូតូ8888 និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។

ក្រុមការងារបានណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមនីតិវិធីច្បាប។

ពលរដ្ឋនៅក្នុងមូលដ្ឋានសម្ដែងការណ៍អបអរសាទរយ៉ាងខ្លាំងខណៈដែលលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះពិនិត្យស្រាវជ្រាវជាក់ស្ដែងដល់ទីតាំងនិងទប់ស្កាត់ទាន់ពេលវេលារាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់នៅក្នុងមូលដ្ឋានហើយដោយគ្មានច្បាប់អនុញ្ញាត៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299