ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក នួន នី ប្រធានសហព័ន្ធសហជីពគាំទ្រកម្មករកម្ពុជានិងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងលោក សរ ដារ៉ា ប្រធានសហភាពសហជីពការងារសន្តិភាពបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៦២ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម សារិនសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជនីភ្នំពេញ។