សង្គម

សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំគ្រប់ប្រភេទ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំ គ្រប់ប្រភេទ និង ការធ្វើតេស្តរហ័សមុនចូលរួមពិធីនានា ។

តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃទី១៩ខែមេសា ឆ្នាំ ២០២៣នេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិខ្មែរគឺ រាជរដ្ឋាភិបាលបានពិនិត្យឃើញថាជំងឺកូវីដ-១៩ មិនមានការឆ្លងរាលដាលនោះទេ ។ បន្ថែមពីលើនេះការយកសំណាកដើម្បីតេស្ដរកជំងឺកូវីដ -១៩ ក៏មានចំនួនតិចតួចដែរ។ករណីបែបនេះអនុញ្ញាតឲ្យរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលធ្វើការពិនិត្យឡើងវិញអំពីវិធានការនានាសម្រាប់ប្រកាន់ យកនៅក្នុងដំណាក់កាលថ្មីយោងតាមសំណើរបស់ ក្រសួងសុខាភិបាល និងគណៈកម្មការប្រចាំការនៃគណៈកម្មការប្រយុទ្ធជាមួយនឹងកូវីដ១៩សម្រេចលើក លែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់ការជួបជុំគ្រប់ប្រភេទ ។ ប៉ុន្តែ បុគ្គលម្នាក់ៗអាចពាក់ម៉ាសតាមជម្រើសរៀងៗខ្លួន ។

សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា «កន្លងទៅនេះ ទោះបីយើងបានដកចេញនូវវិធានការពាក់ម៉ាសមិនមែនជាកាតព្វកិច្ចក៏ប៉ុន្តែយើងរក្សានូវការពាក់ម៉ាសក្នុង ការជួបជុំដូចជាការចែកសញ្ញាបត្រ រាប់រយ រាប់ពាន់ គឺតម្រូវឲ្យនិស្សិតពាក់ម៉ាស ចាប់ពីពេលនេះតទៅ ពុំមានការចាំបាច់ណាមួយដើម្បីឲ្យនិស្សិតឬអ្នកចូលរួមកម្មវិធីនៅ ក្នុងអង្គពិធីជា​ន្និបាតតាមស្ថាប័នរដ្ឋឬក៏វិស័យឯកជនដែលជួបជុំគ្នានោះពាក់ម៉ាសនោះទេ។ក៏ប៉ុន្តែការពាក់ម៉ាសឬមិនពាក់ម៉ាសនៅតែជាការជ្រើសរើសរបស់បុគ្គលម្នាក់ៗ នៅក្នុងការជ្រើសរើសរៀងៗខ្លួន។

សម្តេចតេជោបន្តថាចំណុចទីពីរលើលែងការធ្វើតេស្តរហ័សរកកូវីដ១៩ សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្តែបុគ្គលអាចធ្វើតេស្តរហ័សតាមជម្រើសរៀងរៀងខ្លួន ។ ដូច្នេះចាប់ពី ពេលនេះតទៅវាយក័បានកាត់បន្ថយចំណាយទៅលើបញ្ហាធ្វើតេស្ត ឧបករណ៍ធ្វើតេស្ត និង មិនចាំបាច់មានគ្រូពេទ្យទៅចាំធ្វើតេស្តយរហ័សទៀតដែរ ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីនៅតែអំពាវនាវសម្រាប់បងប្អូនទាំងអស់បន្តរក្សាអនាម័យតាមរយៈការលាងសម្អាតដៃដោយសាប៊ូ អាល់កុលឬ ជែលឱ្យបានញឹកញាប់ដើម្បីធានាថាយើងការពារការឆ្លងមេរោគ ។ សម្តេចក៏បានស្នើឲ្យក្រសួងក្រសួងសុខាភិបាលបន្តតាមដានវាយតម្លៃជាប់ជាប្រចាំលើស្ថានភាពនៃជំងឺ កូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ៕