សង្គម

ប្រធានការិយាល័យកសិកម្ម ស្រុកអង្គរបុរី ធ្វើរបងពទ្ធ័យកដីទួលបុរាណ

ខេត្តតាកែវ៖ ផ្អើលប្រជាពលរដ្ឋស្ទើរមួយឃុំ ខណៈទួលបុរាណប្រវត្តិសាស្រ្ត ត្រូវបានគេធ្វើរបងថ្ម ព័ទ្ធយកធ្វើកម្មសិទ្ធផ្ទាល់ខ្លូន។
យោងតាមសម្តីពលរដ្ឋ បានអោយដឹងថា ដីទួលបុរាណប្រវត្តិសាស្រ្តឈ្មោះថា ទួលតូច ស្ថិតនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានលោកឡូ តិចឡុង ប្រធានការិយាល័យកសិកម្ម ស្រុកអង្គរបុរី សាងសង់របងថ្មរឹងមាំ ព័ទ្ធយកជាកម្មសិទ្ធ ដោយមិនដឹងមូលហេតុ។

ពលរដ្ឋបន្តទៀតថា ទួលនេះធ្លាប់មានពលរដ្ឋ អាស្រ័យផលដាំដំណាំផ្សេងៗ តែអាជ្ញាធរមិនអនុញ្ញតិអោយយកធ្វើកម្មសិទ្ធឬសាងសង់អ្វីៗគ្រប់ប្រភេទបានឡើយ ដោយអាជ្ញាធរសំអាងថានេះជាទួលបុរាណប្រវត្តិសាស្ត្រ។

ជុំវិញករណីខាងលើ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកឡូ តិចឡុង បាននៅឡើយទេដោយទូរសព្ទ័មិនចូល។ ចំណែកលោក កុង ទិត មេឃុំពន្លៃ បានអោយដឹងថាលោកមិនបានដឹងសោះ ថាមានគេសាងសង់របងថ្ម យកទួលបុរាណខាងលើ ព្រោះមេភូមិមិនបានរាយការណ៍ជូនលោក តែក្រោយពីបានដឹងរឿងនេះលោក និងអោយមេភូមិកែនពលរដ្ឋ ផ្តិតមេដៃដើម្បីប្តឹងទៅថ្នាក់លើ និងយកទួលបុរាណខាងលើទុកជាសម្បត្តិរដ្ឋវិញ។

ជាចុងក្រោយពលរដ្ឋស្នើសុំ លោកអ៊ូច ភា អភិបាលខេត្តតាកែវជួយចាត់ចែងមន្ត្រីជំនាញ នៃមន្ទីពាក់ពន្ធ័ចុះមកត្រូតពនិត្យតាមជាក់ស្តែង ព្រោះបច្ចុប្បន្នដីឡើងថ្លៃមន្ត្រីធំៗតែងតែដើរច្បាមយក៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299