កំពង់ចាម៖ ក្រោយពីទទួល ព័ត៌មានបានភ្លាម ៗពីប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និង ដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម តំណាងឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងធ្វើការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចដីព្រៃ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ប្រតិបត្តិការនេះធ្វើឡើងនៅ វេលាម៉ោង១១ និង០០នាទី ថ្ងៃទី៩ខែមេសា ឆ្នាំ២០២៣។ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៣នាក់៖
១-ឈ្មោះ អ៉ិន សារិន ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃំុសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២-ឈ្មោះ ស៊ី លីហ៊ាង ភេទប្រុស២៨ឆ្នាំ ជាតិខ្មែរ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ត្តកំពង់ចាម។
៣-ឈ្មោះ ស៊ិន អេន ភេទប្រុស អាយុ៦០ឆ្នាំជាតិខ្មែរ នៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៤-ឈ្មោះ ស៊ុយ លីហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំជាតិខ្មែរ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៥-ឈ្មោះ ខាន់ រដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ នៅភូមិបឹងកក់ ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។
៦-ឈ្មោះ ផល ពិសី ភេទប្រុស អាយុ៣៣ឆ្នាំជាតិខ្មែរ នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
៧-ឈ្មោះ សួនសម្ផស្ស ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៨-ឈ្មោះ ប៉ោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៩-ឈ្មោះ ម៉េង ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១០-ឈ្មោះ អូន អាង ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១១-ឈ្មោះ អាន អាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១២-ឈ្មោះ ដន ដៃ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
១៣-ឈ្មោះ កាំង គឹមហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
និងដកហូតវត្ថុតាងរួមមាន ៖
១-ប្រាក់រៀលចំនួន៦០០.០០០រៀល (ហុកសិប
ម៉ឺនរៀល)
២-ប្រាក់ដុល្លារចំនួន ១០ដុល្លារ (ដប់ដុល្លារ)
៣-ទូរស័ព្ទដៃចំនួន០៧គ្រឿង
៤-ម៉ូតូចំនួន ២៩គ្រឿង
៥-ស្គុតរុំជេីងមាន់មួយចំនួន
៦-មាន់ងាប់ចំនួន០១ក្បាល
៧-កញ្ចក់បាំងមាន់ជល់ចំនួន០១
៨-ជញ្ជីងថ្លឹងមាន់ចំនួន០១
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299