សង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លោកវរសេនីយ៍ឯក សៀ ទីន ពីរនាក់ឪពុកកូន ដឹកនាំកម្លាំង​ចូលរួមរក្សា​សន្តិសុខជូនគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយគ្នា ជូនដល់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមប្រធានបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299